រាជធានីភ្នំពេញ ៖ រថយន្តកាមរីឆ្លាម១គ្រឿង ដែលបើកបរដោយបុរសជនជាតិចិនម្នាក់ស្រវឹងធ្លាក់ភ្នែក បានជ្រុលទៅបុកគូទរថយន្តហុងដាស៊ីវិច ដែលបម្រុងអែបទៅចិញ្ចើមផ្លូវខាងស្តាំដៃ បណ្តាលឱ្យបាក់កាងខាងក្រោយ ។ គ្រោះថ្នាក់នេះបានកើតឡើងកាលពី វេលាម៉ោង៨និង៤០នាទីយប់ថ្ងៃទី៨ ឧសភា នៅលើផ្លូវលេខ២៧១ ស្ថិតក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។
សាក្សីនៅកន្លែងកើតហេតុឱ្យដឹងថា រថយន្តហុងដាស៊ីវិច ពណ៌ស្លែ ជិះគ្នា២នាក់ បើកបរដោយបុរសម្នាក់តាមផ្លូវលេខ២៧១ ពីលិចទៅ កើត ក្នុងទិសដៅស្របគ្នា ជាមួយរថយន្តកាមរីឆ្លាម ពណ៌ស្ករ ។ ខណៈមកដល់ចំណុចខាងលើ រថយន្តហុងដាស៊ីវិចបម្រុងបើកអែបទៅចិញ្ចើមផ្លូវខាង ស្តាំដៃ ស្រាប់តែរថយន្តកាមរីឆ្លាមដែលបើកលឿនហើយអ្នកបើកបរស្រវឹងផង នោះ បានជ្រុលទៅបុកគូទពីក្រោយបណ្តាលឱ្យបាក់កាងរថយន្តហុង ដាស៊ីវិច ។
ក្រោយពេលកើតហេតុ ភាគីទាំង២បានធ្វើការសម្រុះសម្រួលគ្នា ដោយខាងម្ចាស់រថយន្តកាមរីឆ្លាមយកថយន្តហុងដាស៊ីវិចទៅ ជួសជុលនៅយានដ្ឋាន ៕
បញ្ចូលអត្ថបទ ៖ បុប្ផា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]