ការផ្គូរផ្គងក្រុមទាំង ១៦ ក្រុមចុងក្រោយ ក្នុងក្របខ័ណ្ឌ កំពូលរបស់ទ្វីបអឺរ៉ុប បានបញ្ចប់ទៅហើយ កាលពី យប់អាធ្រាតម្សិលមិញនេះ ដោយក្រុមជើងឯករង ពានរង្វាន់ Premier League របស់ចក្រភពអង់គ្លេស Manchester CITY កំពុងតែជួបទុក្ខព្រួយ នៅពេលដែលក្រុមខ្លួន ត្រូវស្វាគមន៍ក្រុមកំពូលរបស់អឺរ៉ុប Barcelona ដែលជាក្រុមធ្លាប់ឈ្នះពានរង្វាន់ ក្របខ័ណ្ឌឆែមពានលីកនេះ ចំនួន ៤ សម័យកាល។

ក្នុងនោះ ក្រុមកំពូលរបស់អាឡឺម៉ង់ Bayern Munich ក៏ត្រូវជួបជាមួយក្រុមកាំភ្លើងធំ Arsenal ខណៈអតីតវីរៈបុរសរបស់តោខៀវ Chelsea កីឡាករ Didier Drogba ត្រូវវិលត្រលប់ទៅទឹកដី Stamford Bridge របស់ក្រុម Chelsea សារជាថ្មី ដែលបច្ចុប្បន្នកីឡាករនេះ កំពុងលេងអោយក្រុមជើងឯកក្របខ័ណ្ឌប្រទេស ទួគី Galatasary។

លើសពីនេះទៅទៀតនោះ ក្រុមជើងឯកឆែមពានលីក ៩ ជំនាន់ Real Madrid ត្រូវប្រកួតជាមួយ ក្រុម Schalke 04 របស់អាឡឺម៉ង់ ខណៈក្រុមជើងឯករង ក្របខ័ណ្ឌឆែមពានលីកនេះ រដូវកាលមុន ក្រុម Dortmund ត្រូវប្រកួតជាមួយក្រុមរុស្សី Zenit St Petersburg។

គួរបញ្ជាក់ផងដែរថា ៣ ប្រកួតផ្សេងទៀតនោះគឺ ក្រុមជើងឯកក្របខ័ណ្ឌ League One របស់បារាំង PSG ត្រូវទទួលក្រុមអាឡឺម៉ង់ Bayern Leverkusen ឯ Atletico Madrid ប៉ះ AC Milan ខណៈ ក្រុមបិសាចក្រហម Manchester United ត្រូវស្វាគមន៍ក្រុមជើងឯកក្របខ័ណ្ឌប្រទេសក្រិច Olympiakos Piraeus។


តើប្រិយមិត្តយល់យថា ក្រុមណាខ្លះនឹងឈ្នះ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]