កាលពីម្សិលមិញខ្មែរឡូតបានចុះផ្សាយរួចម្តងមកហើយ នូវម៉ូតអាវទ្រនាប់ប្រភេទថ្មីដែលអាច ផ្ទុករបស់របរ ដូចជា iPhone កូនសោរ និង credit cards ជាដើម ដែលមានចំនងជើងថា "អាវទ្រនាប់ប្រភេទ ថ្មីអាចទុកទូរស័ព្ទដៃ iPhone បាន"

ឥឡូវនេះក៏ស្រាប់តែលេចចេញនូវ អាវទ្រនាប់ម៉ូតថ្មីមួយទៀតដែលត្រូវបានគេផលិតនៅប្រទេស ជប៉ុន។ ដោយយោងទៅតាម ប្រភពព័ត៌មានបានអោយដឹងថា អាវទ្រនាប់នេះត្រូវបានគេផលិតឡើង ដោយជ័រផ្លាស្ទីក ហើយនៅក្នុងនោះត្រូវបានគេដាក់ទឹកកក ក៏ដូចជារូបសត្វសមុទ្រតូចៗ ហើយចំពោះរូបរាងរបស់វា ត្រូវបានគេឆ្នៃជា រូបសំបកគ្រំទៀតផង។ គួរបញ្ជាក់ផងដែរថា អ្នកបង្ហាញម៉ូតអាវទ្រនាប់ទាំង ២ នាក់ ក្នុងរូបភាព ដែលប្រិយមិត្តបានឃើញនោះបាននិយាយថា ពួកគេមានអារម្មណ៍ថា ត្រជាក់ខ្លាំងណាស់នៅពេល ដែលពួកគេពាក់វាទៅ ចំពោះឈ្មោះរបស់វាវិញនោះត្រូវបានគេដាក់អោយថា "Super cool bra"។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]