រាជធានីភ្នំពេញ ៖ កន្លងមកតារាសម្តែង និងតារាបង្ហាញម៉ូដ លោករតនៈ ពិសិដ្ឋ និងនាងម៉ាក សែនសូនីតា ហៅតូតា ត្រូវគេនិយាយថា កំពុងតែស្វែងយល់ចិត្តគំនិតគ្នា ។ លោករតនៈ ពិសិដ្ឋ បានបង្ហាញឱ្យឃើញថា ពេញចិត្តកញ្ញាតូតា ដោយសរសើរថា នាងមានគុណសម្បត្តិទាក់ទាញចិត្តលោកជាខ្លាំង ។ ទោះជាយ៉ាងណាក្តី តារាទាំង២ដួងនេះ បណ្តើរគ្នាទៅណាតែពីរនាក់ ឱ្យគេឯងឃើញនោះជា រឿងបោកភ្នែកមហាជនទេ ព្រោះលោកពិសិដ្ឋ កំពុងពិចារណានារីម្នាក់ រស់នៅប្រទេសអូស្ត្រាលី ។

តារាពីរដួងនេះទៅណាមកណា ពិសេសរាល់ពេលមានកម្មវិធីជប់លៀងរបស់អ្នកសិល្បៈ តែងណាត់ជួបគ្នាទៅត្រសងឱ្យគេឃើញ ។ លើសពីនេះ នាងតូតា និងលោករតនៈ ពិសិដ្ឋ បញ្ចេញកាយវិការកៀកកិតគ្នាឱ្យអ្នកសារព័ត៌មានថតរូប ហាក់ដូចជារុញរឿងចងមេត្រីស្នេហានឹងគ្នាឱ្យគេយល់ច្រឡំកាន់តែ ខ្លាំងឡើង ។ តាមពិត ម្នាក់ៗសុទ្ធតែមានគូកំណាន់ចិត្តលាក់គេ រៀងៗខ្លួន ។

ជាក់ស្តែងក្នុងពិធីរៀបការតារាសម្តែងសារ៉ាយ សក្ខណា កាលពីថ្ងៃទី១២ ធ្នូ ២០១៣ លោករតនៈ ពិសិដ្ឋ និងនាងតូតា បានបណ្តើរគ្នាទៅចូលរួម ។ គ្រាន់តែឃើញពួកគេទៅដល់ អ្នកកាសែតបានស្ទុះទៅថតរូប ហើយតារាទាំងពីរនាក់កាន់តែបានចិត្ត បណ្តោយឱ្យគេថត ដ្បិតពួកគេមិនមែនគូស្នេហាទេ ។ តារា ល្បីៗបណ្តើរគ្នាទៅណាមកណាបែបនេះធ្វើឱ្យគេនឹកឃើញកន្លងមក ទូច ស្រីលក្ខណ៍ ធ្លាប់ល្បីមានស្នេហាជាមួយលោកយូឌីស្កូ ឯប៉ែន ចំរុង ស្រឡាញ់គ្នាជាមួយទឹម រដ្ឋា លុះយូរទើបដឹងថា មិនមែនជាការណ៍ពិត ។ ជាក់ស្តែង ទូច ស្រីលក្ខណ៍ រៀបការជាមួយបុរសបរទេស ឯទឹម រដ្ឋា អះអាងថា គូស្នេហ៍នាងជាអ្នកជំនួញ ។

ចំពោះលោករតនៈ ពិសិដ្ឋ និងកញ្ញាតូតា មិនអាចកើតមានស្នេហាក្រៅពីមិត្តភក្តិក្នុងរង្វង់សិល្បៈឡើយ ដោយសារតែលោករតនៈ ពិសិដ្ឋ ត្រូវគេផ្តល់ព័ត៌មានថា មាននារីម្នាក់នៅប្រទេសអូស្ត្រាលីពេញចិត្តរូបលោក ហើយបើលោកយល់ព្រមរៀបការនោះ នឹងបានទៅរស់នៅអូស្ត្រាលី ហើយខាងស្រីនឹងចែកហាងមួយឱ្យមើលការខុសត្រូវ ។ ចង់ដឹងពីរឿងនេះពិត ឬយ៉ាងណា ភ្នាក់ងារកោះសន្តិភាពបានសួរលោករតនៈ ពិសិដ្ឋ គ្រាកំពុងឈរអេនអនពីរនាក់កញ្ញាតូតា ឱ្យអ្នកកាសែតថត ហើយលោកបញ្ជាក់ថា ពិតជាមានរឿងដូចគេលើកឡើងមែន ក្នុងអំឡុងពេលលោកទៅសម្តែងនៅអូស្ត្រាលីកន្លងមក ។ ទោះជាយ៉ាងណាក្តី លោកនៅមិនទាន់សម្រេចចិត្តទទួលយកស្នេហាពីអ្នកនៅអូស្ត្រាលីទេ គឺលោកកំពុងតែពិចារណា ។

ក្រុុមគ្រួសារនារីនោះ ពិសេសឪពុកម្តាយនាងពេញចិត្តចំពោះរូបលោកយកជាកូនប្រសា ហើយបើសិនជាលោកឯកភាពភ្ជាប់និស្ស័យនោះ លោកនឹងមាន អ្វីៗគ្រប់យ៉ាង ព្រោះគេមានមុខរបរច្រើនគួរសម មានហាងពីរបី ដូច្នេះអាចចែកមុខរបរឱ្យកូនចៅរកសុី ។ រឿងនេះលោកតំអក់សិន ព្រោះចង់ប្រឡូកសិល្បៈឱ្យបានបីបួនឆ្នាំទៀតសិន ម៉្យាងទៀតលោកកំពុងតែចង់រកសុីអ្វីមួយក្រៅពីសិល្បៈដែលត្រូវរង់ ចាំពេលយូរ ទើបមិនហ៊ានសម្រេចយកអ្នកណាមកពាក់ព័ន្ធបេះដូងទេ ។

ទោះជាយ៉ាងណាក្តី លោករតនៈ ពិសិដ្ឋ ទទួលស្គាល់ថា ទឹកដីអូស្ត្រាលី ជាទីដែលលោកចង់ទៅរស់នៅ ហើយយ៉ាងយូរ៤ ឬ៥ឆ្នាំទៀត លោកនឹងចេញទៅនៅទីនោះតាមបំណង ។ ទាក់ទិននឹងរឿងស្នេហាមានគេទាក់ទងដូចព័ត៌មានលេចឮនោះលោកសុំ ពេលគិតសិន ។ ពេលលោកមានអាយុជាង៣០ឆ្នាំ ទើបគិតរឿងស្នេហា ។ ចំពោះការលើកឡើងពីរឿងស្នេហារវាងលោករតនៈ ពិសិដ្ឋ និងកញ្ញាតូតា នោះ លោកពិសិដ្ឋ គ្រាន់តែបង្ហើបថា ពេញចិត្តអត្តចរិតតូតា ក្នុងនាមជាមនុស្សម្នាក់ស្គាល់គ្នាដូចជាមិត្តភក្តិ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]