កាលពីយប់ម្សិលមិញនេះ ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានបើកទ្វារកីឡាដ្ឋាន White Hart Lane របស់ខ្លួន ស្វាគមន៍ក្រុមហង្សក្រហម Liverpool របស់លោក Brenden Rodger ជាមួយនឹងទស្សនិកជនប្រមាណជិត ៣៦ ០០០ នាក់។

Tottenham Hot Spur 0 – 5 Liverpool

ការប្រកួតបើកឆាកមិនបានប៉ុន្មាននាទីផង កីឡាករ Luis Suárez របស់ក្រុមហង្សក្រហម Liverpool បានរកគ្រាប់បាល់នាំមុខ នៅនាទីទី ១៨ ដោយការបញ្ចូនបាល់យ៉ាងល្អពីសំណាក់មិត្តរួមក្រុម Henderson បំប៉ោងសំណាញ់ទីបានសម្រេច ជួយអោយខ្សែប្រយុទ្ធឆ្នើមមួយនេះ រកគ្រាប់បាល់ទី ១៤ របស់ខ្លួនបានសម្រេច។

ការប្រកួតចេះតែបន្តទៅ ក្រុមហង្សក្រហមហាក់ដូចជាមានជំនឿចិត្ត និងលេងបាល់យ៉ាងស្អាត រហូតដល់នាទីទី ៤០ ក្រុមភ្ញៀវអាចរកគ្រាប់បាល់ទី២ បានជាថ្មីម្តងទៀត ពីសំណាក់កីឡាករ Henderson បន្ទាប់ពីកីឡាករនេះប៉ុនប៉ងទាត់បញ្ចូលទីលើកទីមួយ មិនបានសម្រេច ថែមដោយកីឡាករ Luiz Suárez ក៏មិនបានសម្រេច ឯបាល់ក៏មកដល់ជើង Henderson ម្តងទៀត បំប៉ោងសំណាញ់គ្មានសល់។

ឈានចូលមកដល់តង់ទីពីរ ក្រុមទាំងពីរសុទ្ធតែប្រយុទ្ធសម្រុកគ្នា ទៅវិញទៅមក គួរអោយចាប់អារម្មណ៍ ប៉ុន្តែក្រុមម្ចាស់ផ្ទះ ហាក់ដូចជាគ្មានសំណាងបំបែកពងមាន់សោះ។ មិនត្រឹមតែមិនសំណាងនោះទេ ថែមទាំងត្រូវក្រុមភ្ញៀវលុត ៣ គ្រាប់ទៀត ពោលគឺ ដោយកីឡាករ Flanagan នៅនាទីទី ៧៥ កីឡាករ Luis Suárez ដដែលនៅនាទីទី ៨៤ និងបន្ថែមគ្រាប់បាល់ចុងក្រោយ ដោយកីឡាករ Sterling នៅនាទី ៨៩ ជួយអោយលទ្ធផលចប់ការប្រកួត ហង្សក្រហម Liverpool យកឈ្នះ Tottenham Hotspur ០ទល់នឹង៥។


វីដេអូ៖ Highlight

 

តារាងលទ្ធផលការប្រកួតសប្តាហ៍ទី ១៦


តារាងចំណាត់ថ្នាក់

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]