នេះគឺជារឿងដ៏ចំលែកមួយ ដែលមានអ្នកលេងអ៊ិនធើណិតយ៉ាងច្រើន ផ្អើលមើលវីដេអូមួយ ដែលក្នុងវីដេអូនោះមាន សត្វឆ្កែមួយក្បាលកំពុងតែអង្គុយ យាមកង់អោយម្ចាស់ទៀតផង។

តាមរយៈគេហៈទំព័រចែកចាយវីដេអូរបស់ប្រទេសចិន បានអោយដឹងថា មានអ្នកលេងអិនធើណិតយ៉ាងតិច ក៏ ១​ លាន ២ សែននាក់បានមើលវីដេអូឃ្លីបមួយដែលមានរយៈពេល ៥៧ វិនាទី។ ក្នុងវីដេអូនោះយើងបាន ឃើញសត្វឆ្កែមួយក្បាល អង្គុយនៅក្បែរកង់ ដែលតាមបណ្តាមតិភាគច្រើនបានបកស្រាយថា ឆ្កែនេះត្រូវបានម្ចាស់របស់ វាដាក់អោយនៅយាមកង់ អំឡុងពេលដែលគាត់ មិនបាននៅក្បែរកង់របស់គាត់។ គួរបញ្ជាក់ផងដែរថា សត្វឆ្កែមួយក្បាលនេះត្រូវបាន អ្នកលេងអិនធើណិត ដាក់ឈ្មោះអោយថា "Bike hugging dog" ហើយគេបានសសើរនូវ ភាពវ័យឆ្លាតរបស់វា គ្រប់គ្នាទៀតផង។

សូមប្រិយមិត្តមើលវីដេអូ ៖


ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]