មានការភ្ញាក់ផ្អើលនោះ បានកើតមានឡើង បន្ទាប់ពីតារាសម្តែងគឺ នាងស្វែង សុជាតា  បង្ហាញខ្លួនក្នុងរូបភាពស្លេកស្លាំង និងស្គមខុសពីធម្មតា បន្ទាប់ពីគេដឹងថា នាងបានកើតជំងឺដុះសាច់ក្នុងខួរក្បាល ដែលបានធ្វើឱ្យនាងវិវត្តន៍ខ្លួនទៅជាបែបនេះ។

ជាមួយគ្នានោះ នៅក្នុងគណេយ្យហ្វេកប៊ុក ផ្ទាល់ខ្លួនរបស់អ្នកនាង គឺឃើញអ្នកនាង បានសរសេរសារថា ( សួស្ដី! មិត្ដភិក្ដទាំងអស់គ្នា នៅពេលនេះគឺសក់របស់ខ្ញុំកំពុងតែមាន បញ្ហានេះមានន័យថា ខួរក្បាលរបស់ខ្ញុំគឺមិនទាន់ប្រសើរនោះទេ ហើយក្រុមគ្រូពេទ្យ បាននិយាយថា វាមានសភាពក្ដៅជាខ្លាំង ដូចនេះ សក់របស់ខ្ញុំ មិនអាចដុះឡើងវិញនោះទេ ហើយនៅពេលនេះខ្ញុំបាត់បង់ សក់អស់ជាច្រើន។ ម្យ៉ាងវិញទៀត ខ្ញុំមិនខ្លាចពីជំងឺខ្ញុំនោះទេ ខ្ញុំនៅតែរឹងមាំ ខ្ញុំត្រូវតែជំនះនូវជំងឺនេះ....។ ជាមួយគ្នានេះ ខ្ញុំបានផ្លាស់ប្ដូរម៉ូតសក់ថ្មី កាលពីម្សិលមិញនេះ ដែលនេះមានន័យថា ៖ រីករាយឆ្នាំថ្មី, ស្ទាយថ្មី, ស្នាមញញឹមថ្មី, ជីវិតថ្មី និង ក្ដីសង្ឃឹមថ្មី។ សម្រាប់ខ្ញុំ ខ្ញុំសូមជូនពរឲ្យអ្នក ទាំងអស់គ្នា ជួបតែសំណាងល្អ។)

ខ្មែរឡូតសូមជូនពរឲ្យអ្នកនាង ឆាប់ជាសះស្បើយពីជំងឺនេះ៕



ប្រភពពី ហ្វេកប៊ុក

ម៉ា, ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]