យោងទៅតាម ទស្សនាដ្តី តារា យើងអាចដឹងពី ជីវភាពតារាល្បីៗ ខ្លះ ជាពិសេសឡាន របស់ពួកគេ។ សូមអានអត្ថបទខាងក្រោមនេះ។

មាស សុខសុភា

តារាជូរមុខគេ របស់ផលិតកម្មថោន រូបនេះ រកប្រាក់ចំណូលរាប់មឺនដុល្លារ ក្នុងមួយឆ្នាំៗ តាំងពីនាង ល្បីល្បាញ ក្រោយឆ្នាំ ២០០៨ មក នាងច្រៀង នៅក្នុងស្រុក មួយកម្មវិធី ក៏ជាង ១០០០ ដូល្លារដែរ ចំណែកទៅក្រៅប្រទេស ស៊ីថ្លៃ ៨០០០ ដូល្លារមួយខែ។ មាស សុខសុភា អាយុ ២៧ ឆ្នាំ កំពុងរស់នៅផ្ទះល្វែង  ហើយចង់ទិញផ្ទះវីឡាម្តង តែជួបបញ្ហាធំ គឺខ្វះលុយ ហើយនៅឆ្នាំ ២០១១ នេះតារារូបនេះ បានជិះឡាន Lexus LX 300 ពណ៌ត្រីឆ្លូញ តម្លៃជិត២ម៉ឺន​ដុល្លារ។

ឱក សុគន្ធកញ្ញា

តារាចម្រៀងជើងខ្លាំង របស់រស្មីហង្សមាស រូបនេះមាន ជីវភាពសមរម្យស្រាប់។ កាលពាក់កណ្តាលឆ្នាំ២០១១ នាងប្រកាសលក់ផ្ទះ ៣០ម៉ឺន​ដុល្លារ តែក្រោយមក បានប្តូរចិត្តឈប់លក់ ផ្ទះវិញ និងបានបើកហាងសម្អាងការ បន្ថែម១ទៀត។ ពេលនេះ នាងមានហាង៣ ដែលអាច រកប្រាក់ចំណូលជាច្រើន ប្រចាំខែ បូកនឹង អាជីពសិល្បៈនាង ដែលកំពុងល្បីល្បាយ។ ឱក សុគន្ធកញ្ញា ពេលនេះជិះឡាន Highlander ពណ៌សរ តម្លៃជិត ២ម៉ឺន​ដុល្លារ។

សុខ ពិសី

តារាស្រីសាច់សខ្ចីរូបនេះ បានក្លាយជាតារាចម្រៀងដែល ប្រមូលការទាក់ទាញ ច្រើនជាងគេបំផុត ប្រចាំឆ្នាំ ២០១១ ផ្តោតទៅលើយុវវ័យ នាងបានឡើងកូតក្រើតៗ ចាប់តាំងពីវិលចូលសិល្បៈវិញ ហើយបោះជំហាន ចូលផលិតកម្ម សាន់ដេ។ សុខ ពិសីមានលាភធំពីរ នៅឆ្នាំ ២០១១ ដោយបានធ្វើជា តារាកិត្តិយសរបស់ស្ពតធំ ទូរស័ព្ទ Nokia N9 និងជាតួ​ឯក ក្នុងរឿង ព្រាយដែកគោល ធ្វើយអោយតារារូបនេះ កាន់តែល្បីមួយកម្រិតទៀត។ សុខ ពិសីកំពុងជិះឡាន Lexus RX 330 ព៌ណត្រីឆ្លូយ តម្លៃ ជិត ៤ ម៉ឺន​ដុល្លារ ហើយជាទូទៅ នាងទៅណាមកណា មាន នាងជាអ្នកបើកជូន រហូតដល់គេច្រលំ ជាអង្គរក្សទៀតផង។ សុខ ពិសី បេះដូងនៅមិនទាន់ប្រលាក់ដោយស្នេហាទេ មានប្រុសជាច្រើន បានសុំនាងរៀបការ តែតារារូបនេះ នៅមិនទាន់ជ្រើសរើស។

ដកស្រង់ពី ទស្សនាដ្តី តារា និងរូបភាព ឡានតាម Internet មិនមែនជារបស់តារាផ្ទាល់ទេ គ្រាន់តែម៉ូដ ដូចគ្នា។

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក ហើយជួយទស្សនា វិបសាយ Khmerload ជារៀងរាល់ថ្ងៃផង ដើម្បីផ្តល់ជាកំលាំង ចិត្ត ដល់ពួកខ្ញុំ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី