រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលស្ទើរនឹងស្មាន មិនដល់ក្នុងចង្កោមអ្នកសិល្បៈដូចគ្នា ខណៈពេលបាន ឃើញវត្តមានតារាសម្តែង នាងស្វែង សុជាតា ឈានជើងដើរចូលក្នុងរោងការ របស់អ្នកនាងសារ៉ាយ សក្ខណា ដែលបានរៀបចំឡើងកាលពីថ្ងៃទី១២ ធ្នូ ២០១៣ កន្លងទៅនេះនៅក្នុង មជ្ឈមណ្ឌលពិព័រណ៌កោះពេជ្រ។

ការភ្ញាក់ផ្អើលនោះបានកើតមានឡើង បន្ទាប់ពីតារាសម្តែងរូបនេះ បង្ហាញខ្លួនក្នុងរូបភាពស្លេកស្លាំង និងស្គមខុសពីធម្មតា បន្ទាប់ពីគេដឹងថា នាងបានកើតជំងឺដុះសាច់ក្នុងខួរក្បាល ដែលបានធ្វើឱ្យនាងវិវត្តន៍ខ្លួនទៅជាបែបនេះ។

បើទោះបីជាពេលនេះ ស្វែង សុជាតា បានដឹងថា ខ្លួននាងបានធ្លាក់ខ្លួនខុសប្លែក ពីសភាពធម្មតាដោយសារជំងឺ បៀតបៀននាពេលនេះក៏ដោយ ប៉ុន្តែតារាសម្តែងមេម៉ាយ ដែលមានទីផ្សារសម្តែងខ្ពស់នេះនៅតែញញឹម និងរាក់ទាក់ដាក់មិត្តភក្តិ និងមិត្តនៅក្នុងចង្កោមសិល្បៈដូចគ្នាដដែល។ ក្នុងចិត្តបៀមជាប់ទៅដោយទុក្ខព្រួយ ដោយសារជំងឺដ៏អាក្រក់នេះ ស្វែង សុជាតា នៅតែតាំងខិត្តធ្វើខ្លួនឱ្យបានរឹងមាំ និងសប្បាយរីករាយ និងឆ្លៀ់តពេលចូលរួមកម្មវិធីផ្សេងៗ របស់អ្នកសិល្បៈជាបន្តបន្ទាប់ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]