ខេត្ត​កោះ​កុង​ ៖ ​ដំរី​ឈ្មោល​មួយ​ក្បាល​ដែល​តែង​តែ​ចេញពី​ក្នុង​ព្រៃ​ម​ក​រារាំង​ការធ្វើ​ ចរាចរ​ និង​បាន​យក​​ប្រមោយ​វាយ​បំបែក​កញ្ចក់​រថយន្ត​កាលពី​ថ្ងៃទី​៤ ឧសភា ​២០១២ និង​ថ្ងៃ​បន្ត​បន្ទាប់​​តាម​បណ្តោយ​ផ្លូវ​​លេខ​៤៨ ​​ក្នុងភូមិ​សាស្ត្រ​ឃុំ​​អណ្តូង​ទឹក ស្រុក​បទុម​សាគរ ដែល​​មក​ទល់​ពេល​នេះ​បង្ក​ការ​ខូចខាតរថយន្ត​​​ចំនួន​៥​គ្រឿង​ និង​​ជាន់​​​គោ​ងាប់​២​ក្បាល ​ហើយ បង្ក​ឱ្យ​មាន​ការ​​ព្រួយ​​បារម្ភ​​យ៉ាង​ខ្លាំង​ ចំពោះ​សុវត្ថិ​​ភាព​​​​នៃ​ការ​​ធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​ខាង​លើ ។

ដោយ​មើល​ឃើញ​ការបង្ក​​​គ្រោះ​ថ្នាក់​​ពី​សត្វ​ដំរី​ ព្រៃនៅ​លើ​ដង​ផ្លូវជាតិ​បែប​នេះ ​លោក​អភិ​បាល​​ខេត្ត​កោះ​កុង បាន​ចេញ​លិខិត​មួយ​ច្បាប់​​កាលពីរសៀលថ្ងៃទី​​១០ ឧសភា ​នេះ ជូន​កញ្ញា​ស៊ូ សុវណ្ណ​ហ្គោ​ឡែត ​នាយិកា​ប្រតិ​បត្តិ​អង្គ​ការ​សម្ព័ន្ធ​​មិត្ត​សត្វ​ព្រៃ ​ជួយ​ចាត់​វិធាន​ការ​ជា​បន្ទាន់​ចំពោះ​សត្វ​ដំរី​មួយ​ក្បាល​នេះ​ ដើម្បី​ជៀស​វាង​ការ​បង្ក​បញ្ហា​​ដល់​អ្នក​ធ្វើ​ដំណើរ​​បន្ត​ទៀត។ ប៉ុន្តែ​គេ​ពុំ​ទាន់​​ទទួល​​បាន​ការ​​ឆ្លើយ​តប​ពី​នាយិកា​​អង្គការ​សម្ព័ន្ធ ​​មិត្ត​សត្វ​ព្រៃ​​យ៉ាងណា​​នោះ ​នៅឡើយ​ទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]