Segway និង Vespa គឺជាយាន្ដជំនិះពីរប្រភេទដ៏ប្លែក ដែលតែងតែប្រទះឃើញនៅតាមដងផ្លូវនានា ជាពិសេសនៅប្រទេសអេស្ប៉ាញតែម្ដង។

តែពេលនេះ មានក្រុមហ៊ុនមួយឈ្មោះថា Catalonian បានបង្កើតនូវយាន្ដជំនិះថ្មីមួយ ដែលមានកង់ពីរដូចជា Segway តែរូបរាងរបស់វាដូចទៅនឹងម៉ូតូ Vespa។ យាន្ដជំនិះដ៏ថ្មីស្រឡាងមួយនេះ ត្រូវបានគេឲ្យឈ្មោះថា Zero Scooter ដែលមានច្រើនពណ៌សំរាប់ជ្រើសរើស តម្លៃរបស់វានៅតាមទីផ្សារគឺ ២,៨៩៩យូរ៉ូ ប្រហែលជា ៤,០០០ដុល្លារអាមេរិក។ រូបរាងរបស់វា ហាក់ដូចជាកំប្លែងព្រោះដូចជា Segway បន្តិច ដូចជា Vespa បន្តិចតែគេបានសរុបថាវាគឺជា Segway។

Zero Scooter អាចជិះក្នុងល្បឿនអតិបរិមា ២០គីឡូម៉ែត្រក្នុងមួយម៉ោង អាចផ្ទុកទម្ងន់បាន ១៨០គីឡូក្រាម រីឯទម្ងន់របស់វាផ្ទាល់ ៥១គីឡូក្រាម ប្រើប្រាស់ថាមពលភ្លើង ២,០០០វ៉ាត់ កំលាំងម៉ាស៊ីន ១.៣៤សេះ។

តើប្រិយមិត្តយល់យ៉ាងណាចំពោះយាន្ដជំនិះមួយនេះ?










ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]