Lee Min Ho គឺជាតារាសំដែងជនជាតិកូរ៉េខាងត្បូង ហើយក៏ជាតារាចម្រៀង និងតារាម៉ូដែលផងដែរ។ ទស្សនិកជនទាំងអស់ បានស្គាល់គាត់ច្បាស់បំផុតគឺនៅក្នុងរឿង Boys Over Flowers ដែលមានឈ្មោះថា Gu Jun-pyo គឺជាមេក្រុមរបស់ F4។

កាលពេលថ្មីៗនេះ ក្រុមសារព័ត៌មាន allkpop របស់កូរ៉េបានធ្វើការសំភាសន៍ជាមួយ Lee Min Ho និងតារាកូរ៉េជាច្រើនទៀត ពីអារម្មណ៍ដែលសំដែងក្នុងឈុតឆាកស្នេហា បែបរ៉ូមែនទិក។ លោក Lee Min Ho បានប្រាប់អ្នកសារព័ត៌មាន ឲ្យបានដឹងថា៖ មានមនុស្សជាច្រើនបានគិតថា ឈុតឆាកស្នេហាថើបមាត់ គឺគ្រាន់តែដាក់មាត់ជាប់គ្នាតែប៉ុណ្ណោះ ប៉ុន្តែចំពោះគាត់វិញ គឺបានរំកិលបបូរមាត់ដូចជាការថើប រវាងគូស្នេហ៍ពិតៗអញ្ចឹង។

គាត់បានបន្ថែមពីលើទៀតថា ភាគច្រើនក្នុងរឿងដែលគាត់សម្ដែង តែងតែមានឈុតថើបមាត់បែបនេះ ដែលបានធ្វើឲ្យគាត់ទទួល បានបទពិសោធន៍យ៉ាងច្រើន ក្នុងការថើប។ ការថើបមាត់នឹងមាត់ ពិតជាទទួលបាននូវអារម្មណ៍មួយដ៏ចំឡែក។

ខាងក្រោមនេះគឺជារូបភាពខ្លះៗរបស់លោក Lee Min Ho សូមទស្សនាទាំងអស់គ្នា៖

















 

ប្រភព៖ បរទេស

ដោយ៖ bubble

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]