កញ្ញា Stephanie Lee និង Symone Oei  អាយុ ១៧ ឆ្នាំ ត្រួវបានក្រុមហ៊ុនផលិតកម្មចម្រៀងមួយនៅ ប្រទេស កូរ៉េខាងត្បូង ផ្ដល់កុងត្រាឲ្យកញ្ញាទាំងពីរក្លាយ ជាតារាសម្ដែងប្រចាំក្រុមហ៊ុន ដែលអាចរក ប្រាក់ចំណូលសន្ធឹកសន្ធាប់ បន្ទាប់ពីគេទាំងពីរ បានសម្ដែងសាកល្បង ក្នុងកម្មវិធីបញ្ចេញទេពកោសល្យមួយ ។ ប៉ុន្ដែកញ្ញាទាំងពីរ បង្កឲ្យមានការភ្ញាក់ផ្អើល ដោយបដិសេធមិនចុះកុងត្រា ព្រោះថាកុងត្រាតម្រូវឲ្យពូកគេបញ្ឈប់ការសិក្សា។

កញ្ញា Stephanie បានបង្ហើបថាអាជីពជាតារាមិនអាចឋិតថេរបានយូរអង្វែងទេ ប៉ុន្ដែចំណេះនិងជំនាញ ទទួលពីការអប់រំអាចនៅឋិតថេរជាមួយនាងរហូត ។ កញ្ញាទាំងពីរបានប្រាប់ថា គេមិនមែនជាអ្នកគាំទ្រ ចម្រៀងកូរ៉េបែបសម័យ ខ្លាំងខ្លានោះទេ គេចូលរួមកម្មវិធីសម្ដែងនោះ ដោយសារគេគិតថាគេអាចសម្ដែង ទេពកោសល្យរបស់គេ ដែលគេធ្លាប់សម្ដែងក្នុងកម្មវិធីសាលាមួយរបស់គេ ហើយក៏មិនគិតថា នឹងទទួលការចាប់អារម្មណ៍ពីក្រុមហ៊ុនអ្វីដែរ គ្រាន់តែចង់សម្ដែងកំសាន្តតែប៉ុណ្ណោះ ។

មតិជាច្រើនបានសរសើរគេទាំងពីរ ដែលហានច្រានចោលកុងត្រា ដែលជាសុបិន របស់ក្មេងស្រីជាច្រើននៅប្រទេសកូរ៉េ ដែលអាចឲ្យគេក្លាយជាតារាល្បី និង ទទួលប្រាក់ចំណូលខ្ពស់ ដើម្បីការសិក្សា។

តើប្រិយមិត្តមានមតិយ៉ាងណាចំពោះ កញ្ញាទាំងពីរ? សូមមើលរូបគេទាំងពីរ និង វីដេអូនៃការសម្ដែងរបស់គេខាងក្រោម។

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]