ភ្នំពេញ៖ តារាម៉ូដែល និងជាពិធីការិនី ដែលមានរាងខ្ពស់ស្រឡះ សម្បុរស និងមានរូបសម្រស់ មិនចាញ់តារាស្រីស្រករក្រោយ កញ្ញា ប៊ីរីយ៉ា នឹងចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» នៃស្ថានីយវិទ្យុដើមអម្ពិល FM 93.75 MHz (អេហ្វអឹម 93.75 មេហ្គាហឺត) នៅថ្ងៃសុក្រ សប្តាហ៍នេះ។

ក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» មានផ្សាយជូន ជារៀងរាល់ថ្ងៃសុក្រ វេលាម៉ោង២ និង១០នាទី រហូតដល់ម៉ោង៣រសៀល។ នៅក្នុងកម្មវិធីនេះ គឺជារៀងរាល់សប្តាហ៍ មានការអញ្ជើញចូលរួមពីសិល្បករ និងសិល្បការិនី ដែលមានឈ្មោះបោះសំឡេង នៅក្នុងប្រទេសកម្ពុជា ចូលរួមជាភ្ញៀវកិត្តិយសផងដែរ។

នៅថ្ងៃសុក្រ ទី១១ ខែឧសភា ឆ្នាំ២០១១នេះ នឹងមានវត្តមាន ស្រីស្រស់ដែលមានអ្នកម្តាយជាកូនកាត់ឥណ្ឌា កញ្ញា ប៊ីរីយ៉ា នឹងចូលរួមបកស្រាយទាក់ទងនឹងការងាររបស់នាង ជាលើកទី២ ពីភាពរីកចម្រើនក្នុងការងារ សិល្បៈ បទពិសោធន៍ និងភាពជោគជ័យរបស់នាង នាពេលបច្ចុប្បន្ន។

ជុំវិញចម្ងល់ទាំងនេះ នឹងបង្ហាញឲ្យប្រិយមិត្តដឹង នៅក្នុងកម្មវិធី «តារាក្នុងដួងចិត្តខ្ញុំ» ហើយប្រិយមិត្ត ក៏អាចទូរស័ព្ទសាកសួរ ក៏ដូចជាជជែកកម្សាន្ត ជាមួយតារាកិត្តិយសបាន ដោយគ្រាន់តែទាក់ទង តាមប្រព័ន្ធទូរស័ព្ទ ចំនួន ៣ខ្សែគឺលេខ ៖ 088 863 633 8, 092 942 955 ,015 595 435 បាន។

គួររំលឹកផងដែរថា កញ្ញា ប៊ីរីយ៉ា បានចូលប្រឡូកក្នុងសិល្បៈ នៅចុងឆ្នាំ២០១០ក្នុងនាម ជាតារាបង្ហាញ ម៉ូដឲ្យក្រុមបង្ហាញម៉ូដ Sun Modeling ក្រោយមកនាងក៏ត្រូវបានម្ចាស់ក្រុមហ៊ុនក៏ដូចជាម្ចាស់ផលិតកម្មជាច្រើន ទាក់ទងឲ្យនាង ថតស្ពត ក៏ដូចជាច្រៀងកាយវិការខារ៉ាអូខេ ដូចជាបទ «ក្រៅពីអូនមិនយកប្រពន្ធ, អ្នកណានាំអូនមក, ឈប់ស្អប់បងទៅ និងថតស្ពតម៉ូតូហុងដាស៊េរី២០១២, ថតស្ពតឲ្យសាប៊ុលុច្ស ព្រមទាំងមានស្ពត ក៏ដូចជាបទចម្រៀងជាច្រើនទៀតផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយៈ ហួន ស្រីលីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]