ជាទូទៅ ប្រិយមិត្តតែងតែមានស្ទាយរៀងៗខ្លួន នៅក្នុងការ តុបតែងខ្លួន និងការលេងនូវម៉ូតសំលៀកបំពាក់ផ្សេងៗ ទៅតាមចំនង់ចំនូលចិត្តមនុស្សម្នាក់ៗ។ ដោយឡែក កញ្ញា Anna Dello Russo បែរជាលេងស្ទាយសំលៀកបំពាក់ បែបសត្វបក្សី ដែលមើលទៅពិតជា ប្លែកភ្នែក និង មិនដែលប្រទះទាល់តែសោះ។

តាមប្រភព ព័ត៌មានបានអោយដឹងថា កញ្ញា Anna Dello Russo មានភាពក្លាហានក្នុងការ បង្ហាញស្ទាយម៉ូត សំលៀកបំពាក់ បែបសត្វបក្សីនេះ។ កញ្ញា បានប្រាប់ថា កញ្ញាចូលចិត្ត ការតុបតែង ខ្លួនបែបសត្វបក្សីនេះ និងពេញចិត្តស្ទាយនេះជាខ្លាំង ព្រោះថា វាមានលក្ខណៈបែបធម្មជាតិ តែម្តង។ ដូច្នេះហើយ ទើបក្រុមហ៊ុនមួយដែលមានឈ្មោះថា “Vogue Japan” ក៏បានសំរេចចិត្ត អោយកញ្ញា Anna Dello Russo ធ្វើជាអ្នកតំណាងអោយ គំរោងថ្មីមួយ របស់ពួកគេ ដែលមានឈ្មោះថា “Fashion Like A Bird” ។





















តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ Alice

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]