ព្រះសីហនុ៖ ជាធម្មតាការប្រគំតន្ត្រី យើងធ្លាប់ឃើញមាន មនុស្សជាច្រើននាក់ ដើម្បី ដំណើរការទៅបាន។ ប៉ុន្តែសម្រាប់សមត្ថភាព ពិសេស រួមផ្សំដោយការ ចូលចិត្តផងនោះ យុវជនម្នាក់ បានធ្វើឲ្យក្រុមអ្នកទស្សនា បានការភ្ញាក់ផ្អើល និងពេញចិត្តយ៉ាងខ្លាំង នៅពេលដែល យុវជនរូបនោះ ប្រើប្រាស់តែមាត់ អាចបង្កើតបាន ជាបទភ្លេងជាងពិរោះ។

ស្ថិតនៅក្នុងកម្មវិធី ប្រគំតន្ត្រី របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ប្រចាំឆ្នាំ ២០១៣ នេះ ដែលបានប្រារព្ធឡើង នៅក្នុងក្រុងព្រះសីហនុ យុវជនម្នាក់ មានអាយុប្រមាណ ជាង ២០ឆ្នាំ បានធ្វើឲ្យ ទស្សនិកជន និងពិធីករ ពិធីការិនី ដែលមាន លោក ចាប ចៀន អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល បានការចាប់អារម្មណ៍ ព្រមទាំងការហ៊ោ និងទះដៃអបអរយ៉ាងខ្លាំង នៅពេលដែល យុវជនម្នាក់នេះ ធ្វើការប្រគំតន្ត្រី ដោយប្រើប្រាស់តែមាត់ របស់ខ្លួនតែមួយគត់។

បើយោងតាម ការសម្ភាសន៍ យុវជនម្នាក់នេះ បានឲ្យដឹងថា ដើម្បីសម្រេច បានសមត្ថភាពនេះ គាត់បានហាត់រៀន ចំណាយរយៈពេលអស់ជាង ៣ឆ្នាំមកហើយ។
ចង់ដឹងថា យុវជនខ្មែរ មានសមត្ថភាព Beatbox ល្អប៉ុណ្ណា ទស្សនាវីដេអូទាំងអស់គ្នា ៖



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាប ចៀន