សំរាប់អ្នកដែលពេញនិយមប្រើប្រាស់ ទូរស័ព្ទដៃ Blackberry ចង់បានអេក្រង់ទូរស័ព្ទចុចធំទូលាយ ដូចទូរស័ព្ទដៃ iPhone ពេលនេះក្ដីបំនងរបស់អ្នក បានមកដល់ហើយ ជាមួយនឹងក្ដារចុច QWERTY សំរាប់ប្រើជាមួយ iPhone 5 និង 5S។

ដោយសារតែមានមនុស្សជាច្រើន ដែលចង់ប្រើប្រាស់នូវក្ដារចុចរបស់ទូរស័ព្ទ តែមិនមែន Touch មានក្រុមហ៊ុនមួយរបស់អាមេរិក បានបង្កើតនូវក្ដារចុចដ៏អស្ចារ្យមួយ មានឈ្មោះថា ក្ដារចុច Typo មានតម្លៃ ៩៩ដុល្លារ ដែលនឹងដាក់លក់ក្នុងខែមករា ឆ្នាំ២០១៤ ខាមុខនេះ ដែលសំរាប់ប្រើប្រាស់ជាមួយ iPhone 5 និង 5S រីឯក្ដារចុចសំរាប់ទូរស័ព្ទ Touch ដ៏ទៃទៀតនឹងចេញលក់ នៅឆ្នាំ ២០១៥។

លោក Ryan Seacrest បានវិនិយោគប្រាប់ ១លានដុល្លារ ក្នុងការផលិតក្ដារចុចនេះឡើង។ ក្ដារចុច Typo ភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone តាមរយៈកម្មវិធី Bluetooth នៅពេលដែលអ្នកប្រើប្រាស់ចង់វាយអក្សរ គឺពួកគេអាចប្រើប្រាស់ ក្ដារចុចនេះបាន ព្រោះវាផ្ដល់ភាពងាយស្រួល និងលឿនជាង Touch។

លោក Seacrest បានបន្តទៀតថា គាត់តែងតែប្រទះឃើញ អ្នកប្រើប្រាស់ទូរស័ព្ទភាគច្រើន កាត់នូវទូរស័ព្ទចំណួនពីរ មួយគឺទូរស័ព្ទ Touch ហើយមួយទៀតទូរស័ព្ទចុច ហេតុដូចនេះហើយទើបគាត់ នឹកឃើញផលិតក្ដារចុចនេះឡើង។

តើប្រិយមិត្តយល់យ៉ាងណាចំពោះ ក្ដារចុចមួយនេះ? សូមទស្សនាវិដេអូខាងក្រោម៖






ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]