រាជធានីភ្នំពេញ​​​ ៖ អ្នក​​ចម្រៀង​​សុខ​ ស្រី​ពេជ្រ ដំបូង​​ឡើយ​ច្រៀង​​ជា​ប្រចាំ​នៅ​ភោជនីយ​ដ្ឋាន​​ហង្ស​នាគ​តំបន់​ព្រែក​លៀប ហើយ​បាន​សាង​​កេរ្តិ៍​ឈ្មោះ​តាម​រយៈ​ការ​ចុះ​ផ្សាយ​​តាម​សារ​ព័ត៌មាន​ ទស្សនា​វដ្តី​ តាម​ការ​បង្ហាញ​ខ្លួន​តាម​កញ្ចក់​ទូរទស្សន៍​នានា​ក្នុង​កម្ម​វិធី​ប្រគំ​តន្ត្រី​​​ចុង​សប្តាហ៍ ។

សុខ ស្រី​ពេជ្រ បាន​​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​ចម្រៀង​​​តាំង​​ពី​ឆ្នាំ​១៩៩៩ រហូត​​មក​ដល់​​បច្ចុប្បន្ន​​នេះ​ជាង​១០​ឆ្នាំ​ហើយ ​ដោយ​នាង​និយម​ជ្រើស​រើស​​​បទ​ចម្រៀង​​មនោសញ្ចេត​នា​របស់​​រាជិនី​សំឡេង​​មាស​រស់ សេរី​សុទ្ធា ​មក​ច្រៀង ។ ​​ទោះ​បី​​នាង​ពុំ​មាន​សំឡេ​ង​ពីរោះ​ដូច​​​ម្ចាស់​ដើម​ក៏​ដោយ តែ​​នាង​អាច​ច្រៀង​​​បា​ន​ពីរោះ​តាម​សំឡេង​​​​ពី​ធម្មជាតិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​របស់​​នាង​ ។

ដោយ​​សារ​តែ​មាន​​ទឹក​ដម​សំឡេង​​ពីរោះ​គួប​ផ្សំ​នឹង​រូប​សម្ផស្ស​​ស្រស់​ស្អាត​ ញញឹម​រំលេច​​​ស្នាម​​​ថ្ពាល់​ខួចផង​​ ទើបកន្លង​មក​នាង​តែង​តែ​មាន​ឱ្យកាស​ឡើង​​ច្រៀង​ជា​កិត្តិ​យស​​នៅ​លើ​ឆាក​ប្រគំ​តន្ត្រី​ចុង​សប្តាហ៍តាម​ស្ថានីយ​ទូរទស្សន៍​នានា​ ។ លើស​ពី​នេះ ​ស្រី​ពេជ្រ​ ​ធ្លាប់​​ចេញ​ទៅ​សម្តែង​​នៅ​ប្រទេស​​អូស្ត្រលី បារាំង​ កាណាដា ជា​ដើម ។

កន្លង​មក​​ ក្រៅ​ពី​អាជីព​​ជា​អ្នក​​ចម្រៀង​​​ នាង​ក៏​ធ្លាប់​​បើក​​ភោជនីយដ្ឋាន​​ តែ​បាន​បិទ​ទៅ​វិញ​ដោយ​សារ​នាង​ជាប់​រវល់​​មុខ​របរ​​រក​ស៊ី​ជួញ​ដូរ​ ។ នៅ​ក្នុង​​ឆ្នាំ២០១២ នេះ​ ​​ក្រៅពី​ច្រៀង​​​នៅ​លើ​​ឆាក​ប្រគំ​តន្ត្រី​​ចុង​សប្តាហ៍​តាម​ស្ថានីយ​​ទូរទស្សន៍​​ ស្រី​ពេជ្រ​​​​ថត​​សំឡេង​​​ឱ្យ​ផលិត​កម្ម​រៃ​​មាស​ និង​ហ្វ័រយូ។

​នាង​​សុខ ស្រី​ពេជ្រ​ ក្នុង​វ័យ​៣០​ឆ្នាំ​​ បាន​ក្លាយ​ជា​ស្រ្តី​មេ​ម៉ាយ​កូន​មួយ តែ​​នាង​​មិន​បាន​ប្រាប់​​ថា មាន​ស្វាមី​​ពី​ពេល​ណា​ និង​បែក​គ្នា​ទៅ​វិញ​ពី​ពេល​ណា​​ទេ ។ នាង​បង្ហើបឱ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​​កូន​ស្រី​នាង​មាន​អាយុ​៩​ឆ្នាំ ហើយ ។ អ្នក​ចម្រៀង​រូប​នេះនិយាយ​​ថា ​ដោយ​សារ​ជួប​ស្នេហា​បរាជ័យ​នាង​សុំ​បិទ​​បេះ​ដូង​មួយ​រយៈ​សិន គឺ​ខិតខំ​ប្រឹង​​ប្រែង​រក​ស៊ី​សន្សំ​លុយ​​សម្រាប់​ចិញ្ចឹម​កូន​​ឱ្យ​ធំ​បន្តិច​សិន ទើប​បើក​​បេះ​ដូង​​ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]