ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាសម្តែងសិចស៊ីសាច់ស កញ្ញា ហ្វីហ្វី បានរៀបចំពិធីខួបកំណើតដ៏ល្មមមួយគំរប់អាយុ ២៥ឆ្នាំនៅភោជនីដ្ឋាន បុប្ផាជាយដែន ។ ក្នុងនោះគេមិនសូវឃើញវត្តមាន របស់តារាសម្តែង តារាចម្រៀងចូលរួមច្រើននោះទេ តែគេកត់សម្គាល់ ឃើញថា សំបូរទៅដោយមន្ត្រីគ្រាក់ៗចូលរួមទៅវិញ ។

បើទោះបីជាពិធីខួបកំណើត របស់តារាសម្តែងសម្បូរមន្តស្នេហ៍កញ្ញា ហ្វីហ្វី មិនសូវមានវត្តមាន របស់សិល្បករ សិល្បការិនី ចូលរួមក្តី ក៏គេនៅតែមើលឃើញថា មានភាពអ៊ូអរអាធឹកអាធម និងសប្បាយរីករាយមិនធម្មតាដែរ ។ ពិធីខួបកំណើត របស់កញ្ញា ហ្វីហ្វី កាលពីយប់មិញនេះ ត្រូវបានអ្នកចូលរួមប្រុសស្រីពីរបីនាក់ ដែលជាភ្ញៀវនិយាយខ្សឹបខ្សៀវគ្នាថា ហ្វីហ្វី ធ្វើខួបកំណើតនេះ គឺប្រុសស្នេហ៍របស់នាង ជាអ្នកចំណាយលុយ ធ្វើឲ្យ ហើយអ្នកទាំងពីរទាំងបីនាក់នោះ បានបាញ់ខ្សែភ្នែក ទៅខាងបុរសវ័យជ្រេរ ប្រមាណ៤-៥នាក់ ដែលអង្គុយនៅតុក្បែរនោះ ។

ប៉ុន្តែទោះជាយ៉ាងណាពិធីខួបកំណើត របស់ស្រីស្រស់ ហ្វីហ្វី ត្រូវបាននាងអះអា ងប្រាប់គេហទំព័រ LookingTODAY ថា មិនមានប្រុសស្នេហ៍ និងមានមន្ត្រីធំណាម្នាក់ ជាអ្នករៀបចំធ្វើឲ្យនាងនោះទេ ។ តែផ្ទុយទៅវិញនាង បាននិយាយថា ពិធីខួបកំណើតនេះ គឺប៉ារបស់នាង ជាអ្នកធ្វើឲ្យទៅវិញ ។

កញ្ញា ហ្វីហ្វី បានប្រាប់ឲ្យដឹងបន្តថា “ពិធីខួបកំណើតនេះ ខ្ញុំបានអញ្ជើញភ្ញៀវចូលរួម ប្រមាណជា១០០នាក់ប៉ុណ្ណោះក្នុងនោះ ក៏មានអ្នកសិល្បៈផងដែរ តែមិនច្រើននោះទេ ។ ចំពោះការចំនាយវិញ នៅពេលនេះខ្ញុំមិនទាន់ដឹងនោះទេ ប៉ុន្តែកាលពីឆ្នាំមុនៗ ខ្ញុំធ្វើអស់ប្រមាណជា ជិត២ពាន់ដុល្លារ តែឆ្នាំនេះប្រហែលជា មិនក្រោមឆ្នាំមុនៗដែរ” ។

គួរបញ្ជាក់ថា តារាសម្តែងដើមទ្រូងសិចស៊ី កញ្ញា ហ្វីហ្វី ត្រូវបានគេស្គាល់ តាមរយៈការសម្តែងឲ្យបណ្តាផលិតកម្មដូចជា ផលិតកម្មសាន់ដេ និង Diamond Music ជាដើម ហើយកន្លងទៅថ្មីៗនេះមានការលេចឮថា នាងមានទំនាក់ទំនងស្នេហា ជាមួយមន្ត្រីប៉េអឹម មានផ្កាយនៅលើស្មាម្នាក់ តែត្រូវបាននាងបដិសេធ ៕















បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]