រាជធានីភ្នំពេញ ៖ រថយន្តឡង់​រ៉ូវែរ ពណ៌​ ទឹក​ប្រាក់ និងរថយន្តកាមរី​គូទ​​ហើម​បាន​​បុក​គ្នា​​នៅ​កណ្តាល​ស្តុប​ទូត​ចិន ខណៈ​​ពេល​ស្តុប​ដាច់​ចរន្ត​អគ្គិសនី អ្នក​បើក​​បរ​មិន​យោគ​យល់​ និង​គោរព​​សិទ្ធិ​​​គ្នាទៅវិញ​ទៅមក ។

គ្រោះថ្នាក់​​ចរ​ាចរណ៍​នេះ​កើត​ឡើង កាល​ពី​​វេលាម៉ោង​១​និង​៥០​នាទី​​​រសៀល​ថ្ងៃទី​៩ ឧសភា ​នៅតាម​បណ្តោយ​​​មហា​វិថី​ម៉ៅសេទុង ​កែង​ផ្លូវ​១៧៣ ក្នុងសង្កាត់​​ទួល​ទំពូង​ទី ២ ខណ្ឌចំការ​មន។ ​ក្រោយ​​ពេលកើតហេតុ​​រថយន្ត​ទាំង​ពីរ​គ្រឿង​រង​ការ​​​ខូចខាត​ដូចគ្នា ដោយ​​រថយន្តឡង់​រ៉ូវែរ ផ្ទុះពោង​សុវត្ថិ​ភាព​៣ និងក្រពឹត​​ទ្វារ​ចំហៀង​​​ខាង​ស្តាំ​ ។ រីឯ​រថយន្ត​កាមរីគូទហើម​​ខូច​ខាត​ផ្នែក​ខាងមុខចំហៀង​ខាង​ស្តាំ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]