ភ្នំពេញៈ អតីតពិធីការិនី ធ្លាប់មានឈ្មោះបោះសំឡេង នៅស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ៥ អ្នកនាង អឿន ដាលីស កាលពីយប់ម្សិលមិញនេះ នាងបានរៀបចំពិធីមង្គលការ ជាលើកទី២ ជាមួយស្វាមី ដែលមានសញ្ជាតិអូស្ត្រាលី ដោយកាលពីខែកញ្ញាកន្លងទៅនេះ នាងធ្លាប់បានរៀប ចំពិធីរៀបការម្តងរួចមកហើយ នៅប្រទេសអូស្ត្រាលី ។

កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ នេះ អតីតពិធីការិនី អ្នកនាង អឿន ដាលីស បានចូលរោងការជាលក្ខណៈ ប្រពៃណីខ្មែរ ជាលើកទី២ ជាមួយស្វាមី លោក Nathan Blacker ដែល មានសញ្ជាតិអូស្ត្រាលី នៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ អគារ T ។នៅក្នុងពិធីមង្គលការនោះ មានវត្តមានភ្ញៀវចូលរួមជាច្រើនរយនាក់ ប៉ុន្តែភ្ញៀវដែលអញ្ជើញចូលរួមនោះ គេមិនសូវឃើញ វត្តមាន អ្នកសិល្បៈចូលរួមច្រើនកុះករ ដូចកម្មវិធីអ្នកសិល្បៈដទៃទេ ។ គេឃើញត្រឹម តែវត្តមាន ពិធីកររួមដំបូល តែម្នាក់គត់ គឺលោក សុខ សេរីវឌ្ឍនា បានបង្ហាញវត្តមាន ចូលរួមកម្មវិធីមង្គលការរបស់នាង ។

បើតាមប្រភពក្រៅផ្លូវការមួយ បានបង្ហើបឲ្យដឹងថា កាលដែលអឿន ដាលីស ត្រឡប់មកស្រុកកំណើត រៀបចំពិធីមង្គលការនោះ គឺនាងចង់បំពេញ មុខមាត់គ្រួសារ និងចង់រៀបចំពិធីមង្គលការ ជាលក្ខណៈប្រពៃណីខ្មែរ ។ ក្រោយពីពិធីរៀបចំរួចរាល់ហើយ នាង និង ស្វាមីក៏ប្រញាប់រៀបចំ ឥវ៉ាន់ឡើងយន្តហោះ ចេញទៅអូស្ត្រាលីវិញភ្លាមៗដែរ ព្រោះថាស្វាមីនាង ប្រញាប់ចេញទៅធ្វើការវិញ។ការចេញទៅក្រៅប្រទេសវិញ លើកនេះ នាងមិនមានគម្រោង ក្នុងការត្រឡប់មករស់នៅ និងវិលមកចាប់អាជីពសិល្បៈវិញទេ ដោយសារតែក្រុមគ្រួសារ និងស្វាមីរបស់នាង មិនចង់ឲ្យនាងបន្តអាជីពនេះតទៅទៀត ។

នៅក្នុងពិធីមង្គលការរបស់ អឿន ដាលីស ក្រៅពីពិធីករ លោក សុខ សេរីវឌ្ឍនា នាងបានអញ្ជើញអ្នករៀបចំកម្មវិធី ដែលធ្លាប់ តែជួយយឹតយោងនាង គឺ លោក ចា រិទ្ធី ចូលរួមដែរ ប៉ុន្តែលុះដល់ពេល គេបែរជាមិនបានឃើញ វត្តមានលោកមកចូលរួមក្នុង ពិធីមង្គលការនោះទៅវិញ ៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]