រាជធានីភ្នំពេញ ៖ តារាកំប្លែងនាងស្រេង សុកាន់ដា កំពុងត្រៀមរៀបចំពិធីឡើង គេហដ្ឋានថ្មីមួយនៅបុរីពិភពថ្មីមិនឆ្ងាយ ប៉ុន្មានពីផ្ទះរបស់តារា កំប្លែងរួមក្រុមនាយពែកមី ឡើយ ។ មុននេះលេចឮថា តារាកំប្លែងសម្តីហូរដូចទឹកនាង ខ្ញុងបានផ្តើមការទាក់ទងជាមួយ បុរសអាណិកជននៅក្រៅស្រុក ហើយផ្ទះថ្មីនោះ ទំនងជាកាដូសម្រាប់នាង ។

ពេលសាកសួរដល់រឿងនោះខ្ញុង បានដិសេធដោយអះអាងថា គេហដ្ឋានថ្មីដែលនាង គ្រោងនឹងរៀបចំពិធីឡើងនាពេលខាង មុខគឺជាការរៀបចំដោយបងធម៌របស់នាង ដែលរស់នៅប្រទេស អូស្ត្រាលី ឯសម្ព័ន្ធភាពជាមួយអ្នកនៅក្រៅ ស្រុកនោះគឺគ្រាន់តែជា ការរាប់អានគ្នាធម្មតាប៉ុណ្ណោះ ។ បើទោះបីជាតួលេខនៃតម្លៃផ្ទះនោះ មិនត្រូវបានតារាកំប្លែងដែលមានដើម កំណើតចេញពីស្រុក កៀនស្វាយរូបនេះ បញ្ចេញឲ្យដឹងក៏ដោយ ប៉ុន្តែប្រភេទផ្ទះល្វែងថ្មី ដែលនាងកំពុងតែរស់នៅ នេះតាមការប៉ាន់ស្មានមានតម្លៃរាប់ម៉ឺនដុល្លារ ។

នាងស្រេង សុកាន់ដា ហៅខ្ញុង ហាក់ស្ទាក់ស្ទើរក្នុងការលាតត្រដាង ឲ្យដឹងពាក់ព័ន្ធគម្រោងឡើង គេហដ្ឋានថ្មីក្នុងពេលនាងផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ជាមួយកោះសន្តិភាព ខណៈដែលនាងចូលរួមក្នុងពិធី ក្រុងពលីដំណើរការថតរឿង«ក្រឡអីហ្នឹង» កាលពីពេល ថ្មីៗកន្លងមក ។ មូលហេតុដែលតារាកំប្លែងរូបនេះ មិនចង់បង្ហើបឲ្យដឹងដោយសារតែនាងគិតថា គម្រោងរៀបចំពិធីឡើង គេហដ្ឋានថ្មីរបស់នាងគឺត្រូវអូស បន្លាយពេលយូរទៀត ដែលយ៉ាងហោចណាស់ក៏ ២ទៅ៣ខែទៀតដែរដោយសារតែ នាងត្រូវរង់ចាំ ការអញ្ជើញចូលរួម ពីបងធម៌របស់នាង មកពីអូស្ត្រាលី ។

ខ្ញុងនិយាយថា«នាងខ្ញុំត្រូវរង់ចាំគាត់ព្រោះពិធីនោះនាង ខ្ញុំចង់ឲ្យមានវត្តមានរបស់គាត់ ហើយបើតាមគម្រោងប្រហែលជា ត្រូវចំណាយពេល២ទៅ៣ខែទៀត ឯណោះទើបគាត់អាចអញ្ជើញមកបាន»។ យ៉ាងណាក៏ដោយនាងខ្ញុង សុំមិនបង្ហាញឲ្យដឹង ពីតម្លៃផ្ទះថ្មីនេះឡើយដោយហេតុថា ផ្ទះនេះគឺជាការរៀបចំពីបងធម៌ របស់នាងទាំងអស់ចាប់តាំងពី បុកគ្រឹះរហូតរួចរាល់ និងបានដាក់ឈ្មោះរបស់គាត់ ដូច្នេះប្រសិនបើនាងនិយាយអាចខុស ម្យ៉ាងទៀតប្រសិនបើនាងនិយាយ ទៅខ្លាចគេថានាងអួតអាង ។

ខ្ញុងបញ្ជាក់ថា ផ្ទះថ្មីនោះនាងបានចូល ទៅនៅមួយរយៈហើយ ប៉ុន្តែមិនទាន់រៀបចំពិធីឡើង ដោយសារតែនាងត្រូវរង់ចាំវត្តមាន បងធម៌មកពីអូស្ត្រាលីព្រោះផ្ទះនោះជាការ រៀបចំឲ្យពីបងរបស់នាងនៅទីនោះ ដោយសារតែគាត់ចង់ឲ្យនាង មានផ្ទះនៅនឹងគេ ហើយទៅថ្ងៃមុខនាងចង់សងគាត់ឬយ៉ាងណា នោះគឺគាត់មិនបានកំណត់ឡើយ ។ពាក់ព័ន្ធនឹងបញ្ហាអនាគតវិញតារាកំប្លែង រូបនេះបញ្ជាក់ថា បញ្ហាគូស្រករគឺនាង បណ្តោយតាមព្រេងវាសនា ប្រសិនបើដល់គូពេលណាគឺពេលហ្នឹងចុះ ដោយសារតែពេលនេះនាងបានរស់ នៅជាមួយកូនយ៉ាងសប្បាយ រីករាយ និងមានសេចក្តីសុខ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខ្ញុង