តារាស្រីសម្ដែង អាយុ ៣៨ឆ្នាំ និងជាអ្នកស្រឡាញ់ជាតិនោះ Angelina Jolie ត្រូវបានរាយការណ៍ថា នាងត្រូវបានហាមឃាត់ មិនឲ្យធ្វើការហោះហើរ យន្ដហោះផ្ទាល់ខ្លួន ក្រោយពីនាង ទទួលបានក្រដាសពីស្ថាប័ន ដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក (FAA)។

យ៉ាងណាមិញ តារាស្រីនេះ ត្រូវបានណែនាំដោយ FAA ឲ្យធ្វើការបញ្ជូនឯកសារជាថ្មី ដើម្បីអាចធ្វើការហោះហើរថ្មី ក្រោយពីប័ណ្ឌអនុញ្ញាតហោះហើរចាស់ របស់នាងបានផុតកំណត់កាលពីថ្ងៃទី ៣០ ខែមិថុនា មុននេះ តែកាលកំនត់នេះ ហាក់ដូចជាគ្មានប្រសិទ្ធភាពនោះទេ។ ជាមួយគ្នានោះ មានមនុស្សម្នាក់ បានបំពានទៅលើការ ហាមឃាត់របស់ FAA ដោយបានលួចប្រើប្រាស់ យន្ដហោះផ្ទាល់ខ្លួនរបស់ Angelina Jolie ទៅកាន់រដ្ឋ Montana សហរដ្ឋអាមេរិក ក្នុងអំឡុងខែវិច្ឆិកាមុននេះ។ ចំពោះការហោះហើរ មិនត្រូវបានគេដឹងថា អ្នកបើកនោះ គឺជា Angelina Jolie ដែលមានប័ណ្ឌបើកយន្ដហោះលើសពី ៥ឆ្នាំនោះ ឬក៏ជាសមាជិកនៃក្រុមនាងនោះទេ។

ទោះជាយ៉ាងណា គេមិនទាន់ឃើញ មានការចាត់វិធានការណ៍ណាមួយ ទៅលើករណីនេះនោះទេ ដែលនៅពេលនេះសារព័ត៌មានអនឡាញ Huffington Post កំពុងតែធ្វើការទាក់ទងទៅកាន់ សមាជិកនៃក្រុម តារាសម្ដែងនេះ ដើម្បីចង់ដឹងចំលើយពិតប្រាកដ៕

រូប៖ យន្ដហោះផ្ទាល់ខ្លួនរបស់ Angelina Jolie 

រូប៖ ក្រុមគ្រួសាររបស់  Angelina Jolie 





ប្រភពពី បរទេស និង ឌេលីម៉ែល

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]