វិដេអូមួយ ដែលនិយាយពីប្រវត្ត ស្នេហារបស់បុរសម្នាក់ តាមរយៈសូរសៀងបទចម្រៀង បានទទួលចំណាប់អារម្មណ័ យ៉ាងខ្លាំង ពីអ្នកតាមដាន Youtube។ មកដល់ពេលនេះ វិដេអូបានទទួល ការទស្សនា រហូតដល់ទៅ ៨៩០០០ ដងហើយ។ វិដេអូនេះ ត្រូវបានបញ្ចូល ដោយលោក Kit Samka នៅខែ មិនា ឆ្នាំ ២០០៩។ អត្ថន័យនៃបទចំរៀង និយាយពីភាពរីករាយរបស់បុរស នៅពេលកញ្ញាឈ្មោះ Mey នៅក្នុងបទចំរៀង ព្រមទទួលស្នេហ៍។ ក្រោយមក ពួកគេត្រូវបែកគ្នា ដោយសារ បុរសត្រូវចាកចេញទៅស្រុកគេ។ ប៉ុន្តែ លោក Samka សូមអោយ អ្នកនាង Mey ចាំគាត់ ព្រោះ គាត់មានស្នេហ៍ពិត។

អ្វីដែល ពិសេសនោះ បទនេះ ត្រូវបាន សរសេរ និងរៀបរៀង ដោយលោក Kit Samka ផ្ទាល់ ដែលជាស្នាដៃ កូនខ្មែរ។ 

សូមប្រិយមិត្តទាំអស់ ស្តាប់បទចំរៀង នៅខាងក្រោម ជាមួយរូបភាពដ៏ស្រស់ស្អាត។

សូមចុចខាងក្រោម ដើម្បីមើល វិដេអូ

ស្តាប់បទចំរៀងនេះហើយ Khmerload ចង់បញ្ចូលបទច្រៀងមួយបទដែរ ដើម្បីជូនដល់ប្រិយមិត្ត នារីទាំងអស់ ជាពិសេស អ្នកដែលអត់ទាន់មានគូ។  សំរាប់ប្រិយមិត្តបុរសៗ បើមានគេក្នុងចិត្តយូរហើយ សូមសារភាព អោយហើយទៅ កុំទុកយូរពេក ព្រោះគេប្រហែលជា ចាំមិត្តផង។ Khmerload នឹងជួយបន់ស្រន់អោយ បានជោគជ័យ បើមិនទេ យើងអាចគិតថា គេប្រហែលជា មិនមែនជាគូយើងទេ សូមកុំខកចិត្ត ជិវិតត្រូវតែតស៊ូ។

Khmerload នឹងរកអត្ថបទ វិដេអូល្អៗ ដែលទាក់ទង ក្តីស្រលាញ់ ដើម្បីជូនបងប្អូន សំរាប់ ថ្ងៃបុណ្យនៃក្តីស្រលាញ់។ បើបងប្អូនមាន អត្ថបទ អ្វីដែលល្អៗ ហើយមិនបានចំលងពីគេ សូមទាក់ទងមក [email protected]

រៀបរៀងដោយ Khmerload

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក ហើយជួយទស្សនា វិបសាយ Khmerload ជារៀងរាល់ថ្ងៃផង ដើម្បីផ្តល់ជាកំលាំង ចិត្ត ដល់ពួកខ្ញុំ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]