មានអ្នកល្បីៗមិនតិចនាក់នោះទេ ដែលចំណាយប្រាក់ម្ដងរាប់លាន ក្នុងពេលតែមួយពព្រិចភ្នែក តែនៅក្នុងនោះ ក៏មានជនអត់ឃ្លាន និងក្រីក្រ កើនឡើងដូចគ្នាក្នុងពេលតែមួយផងដែរ។

ជាមួយគ្នា មានអ្នកល្បីល្បាញ ៣រូបដែលមានទាំងអ្នកជំនួញ និងតារាហូលីវូដរបស់សហរដ្ឋអាមេរិក ដែលបានចំណាយប្រាក់ខ្ទង់លាន ក្នុងរយៈពេលតែមួយភ្លែតប៉ុណ្ណោះ មានដូចជា៖

១. លោក Donald Trump ស្ថិតក្នុងវ័យ ៦៧ឆ្នាំ ដែលជាអ្នកជំនួញដ៏មានឥទ្ធិពលម្នាក់ ហើយលោកក៏មានស្ថានីយ៍ទូរទស្សន៍ មួយផ្ទាល់ខ្លួនផងដែរនោះ បានក្លាយជាមនុស្សល្បីម្នាក់ ក្នុងចំនោមអ្នកល្បីដែលមានលុយរាប់លាន នៅក្នុងសហរដ្ឋអាមេរិក។ អ្វីដែលកាន់តែពិសេសនោះ គឺលោកក៏មិនខ្លាចនឹងការ ចំណាយប្រាក់ដ៏ច្រើនលើសលប់ផងដែរ។ ងាកមកមើលឆ្នាំ ២០១១ លោកបានចំនាយប្រាក់ ១០០លានដុល្លារអាមេរិក ទិញយន្ដហោះ (Boeing 757) ដែលតម្លៃដ៏ថ្លៃកប់ពពកនេះ គឺមានការបង្កប់នូវគ្រឿងបំពាក់ ខាងក្នុងដ៏ទំនើប រួមជាមួយនឹង មាស២៤ការ៉ាត់ផងដែរ។  លោក Trump ត្រូវបានគេដឹងថាជាមនុស្សម្នាក់ ដែលមានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានចំនួនលើសពីការស្មានទុកទៅទៀត។  

រូប៖ លោក Donald Trump

Boeing 757 ដែលមានតម្លៃ ១០០លានដុល្លារអាមេរិក

២. តារាហូលីវូដដ៏ល្បីមួយគូ Angelina Joie និង Brad Pitt  គឺជាគូស្នេហ៍ងាយស្រួលនឹង ធ្វើឲ្យអ្នកដទៃយល់ថា អ្នកទាំងពីរជាអ្នកមានទ្រព្យ សម្បត្ដិច្រើនជាងគេ នៅក្នុងវិស័យខ្សែភាពយន្ដ ដែលអ្នកទាំងពីរ អាចមានទ្រព្យសម្បត្ដិ រហូតដល់ ៥០០លានដុល្លារអាមេរិក។ សម្រាប់អ្នកទាំងពីរផ្ទាល់ គឺមានកម្មសិទ្ធ ផ្ទះជាច្រើនកន្លែងមកហើយ នៅក្នុងសហរដ្ឋអាមេរិក តែពួកគេនៅតែទិញផ្ទះតម្លៃ ៦២លានដុល្លារអាមេរិក ដែលមានទំហំ ១,២០០ acre ឬ ជិត ៥០០ហិចតា នៅក្នុងប្រទេសបារាំង។ នៅក្នុងនោះ ពួកគេតែងតែចំណាយ ប្រាក់ ៩០០,០០០ ដុល្លារអាមេរិក សម្រាប់ការចំណាយផ្សេងៗ និង ២លានទៅលើ ការពារសន្ដិសុខបន្ថែមទៀត ក្នុងរយៈពេលមួយឆ្នាំ។

រូប៖ Brad Pitt និង Angelina Joie 


រូបភាពផ្ទះរបស់អ្នកទាំងពីរ

៣. តារាចម្រៀងដ៏ល្បី Beyonce បានក្លាយជាតារាចម្រៀងម្នាក់ ដ៏ជោគជ័យក្នុងវិស័យសិល្បះ សហរដ្ឋអាមេរិក ដែលនាងបានរៀបការជាមួយនឹង Jay Z ដែលជាអ្នកជំនាញខាងរាំ (Rap) របស់អាមេរិក និងជាអ្នកជំនួញថែមទៀត ដែលកាន់តែធ្វើឲ្យនាងក្លាយជាអ្នកមាន ដ៏ស្ដុកស្ដម្ភបន្ថែមទៀតផងដែរ។ អ្វីដែលកាន់តែភ្ញាក់ផ្អើលពី Beyonce នោះគឺនាងបានចំនាយប្រាក់ ៤០លាន ទៅទិញយន្ដហោះ (jet) ផ្ទាល់ខ្លួន កាលពីថ្ងៃបុណ្យឪពុក ខែមិថុនា ក្នុងឆ្នាំ ២០១៣មុននេះ ឲ្យស្វាមីរបស់នាង។

រូប៖ Beyonce និងស្វាមី រួមនឹង យន្ដហោះ (jet) ផ្ទាល់ខ្លួន

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]