ភ្នំពេញ៖ ស្របពេលការងារសិល្បៈ កាន់តែមានសន្ទុះ ទៅមុខគួរជាទីកត់សម្គាល់ តារាចម្រៀងស្រីល្បី ខាងបញ្ចេញគល់សុដន់ កញ្ញា ឃិត សំសូម៉ាលីស ពេលនេះ ក៏បានលេចធ្លាយព័ត៌មានមកថា នាងកំពុងតែលួចមានភាពស្និទ្ធស្នាល ជាមួយមន្ត្រីវ័យក្មេងម្នាក់ ដែលមានអាយុប្រហែលគ្នា។ ទន្ទឹមនឹងនេះ គេក៏បានដឹងថា តារាចម្រៀងស្រីនិយមលេងខ្លួន សិចស៊ីរូបនេះ ឧស្សាហ៍បណ្តើរគ្នា ជាមួយមន្រ្តីវ័យក្មេងម្នាក់នោះ ចូលសប្បាយនៅតាមហាងទៀតផង។

បើយោងតាមប្រភព ពីចង្កោមអ្នកសិល្បៈ បាននិយាយខ្សឹបខ្សៀវគ្នាថា រាល់ថ្ងៃនេះមានបុរសវ័យក្មេងមានងារជាមន្ត្រីពាក់ស័ក្តិ៤ម្នាក់ តែងមកចាំបណ្តើរ អ្នកចម្រៀង សុម៉ាលីស ចេញទៅក្រៅ យ៉ាងស្និទស្នាលបំផុត។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរក៏តែងនាំគ្នា ឡើងផ្សារទំនើបទិញសម្ភារៈមានតម្លែថ្លៃៗ ។

ប្រភពបាននិយាយទៀតថា សកម្មភាពនេះបានបង្ហាញច្បាស់ថា នាង ឃិត សំសុម៉ាលីស ពេលនេះ កំពុងចាប់ផ្តើមបង្កាត់ភ្លើងស្នេហាដ៏ផ្អែម ជាមួយបុរសវ័យក្មេង ដែលមានងារជាមន្រី្តស័ក្តិ៤ កូនលោកធំនៅក្រសួងមួយ។ សម្រាប់ភាពស្និទ្ធស្នាលរវាង តារាចម្រៀងសិចស៊ីនាង សុម៉ាលីស ជាមួយមន្រ្តីរូបនោះ ត្រូវបានប្រភពបន្ថែមថា រាល់ឥរិយាបទ ដែលអ្នកទាំងពីរបានស្តែងឡើងនោះ គឺទំនងជាការចាប់ ផ្តើមស្វែងយល់ចិត្តគ្នាដំបូង ។

ជុំវិញព័ត៌មាន ដែលលេចឮ ដ៏រសើបខាងលើគេហទំព័រ LookingTODAY មិនទាន់អាចសុំការបំភ្លឺ ពីកញ្ញា ឃិត សំសុម៉ាលិស បាននៅឡើយទេ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣នេះ ព្រោះ លេខទូរស័ព្ទ រប ស់នាងនៅពេលទំនាក់ទំនងចូលគ្មានអ្នកទទួល។ ដូច្នេះគេហទំព័រ LookingTODAY និងព្យាយាមទំនាក់ទំ នង ដើម្បីរកការបំភ្លឺ ពីតារាចម្រៀង ឃិត សុំសុម៉ាលីស នៅពេលក្រោយ។

កញ្ញា ឃិត សំសុម៉ាលីស គឺជាតារាចម្រៀងស្រីមួយដួង ដែលមានការគាំទ្រច្រើនគួរសម ពីសំណាក់ទស្សនិកជន ពិសេសពីសំណាក់ ស្រទាប់មិត្តៗយុវវ័យ ។ នាងក៏ជាអ្នកចម្រៀង ដែលធ្លាប់ទទួលរង នូវព្យុះភ្លៀងព័ត៌មានអាស្រូវ ច្រើនគួរសមផងដែរ ទៅលើការលេងស្ទីល ខ្លួនស្លៀកពាក់បញ្ចេញភាពសិចស៊ី ថតបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក៕







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]