តារាសម្តែងសម្បុរខ្មៅស្រអែមរាងខ្ពស់ ស្រឡះកំពុងតែចែងចាំង នៅលើវិថីសិល្បៈ កញ្ញា សារ៉ាយ សក្ខណា បានចូលរោងការ សំពះផ្ទឹមជាផ្លូវការហើយ ជាមួយកូនកំលោះ មកពីសហរដ្ឋអាមេរិក លោក កែវ ប៊ុនមេត្រី នៅគេហដ្ឋានខាងស្រី ស្ថិតនៅខាងជើងវត្តអង្គតាមិញ ។ ក្នុងពិធីសូត្រមន្ត ចំរើនពរជ័យនោះ ភ្ញៀវទាំងអស់ដែលមានវត្តមាននៅក្នុង ពិធីនោះបានសរសើរមិនដាច់ពីមាត់ចំពោះ គូស្វាមីភរិយាថ្មីមួយគូនេះ ថាពិតជាសមគ្នាឥតខ្ចោះ ។

នៅក្នុងទីតាំងប្រារព្ធកម្មវិធីនោះ គេសង្កេតឃើញមាន ការរៀបចំរោងជ័យយ៉ាងវែង ជាមួយនឹងការតុបតែង របស់របរផ្សេងៗយ៉ាងប្រណីត ពិតជាបានចំណាយប្រាក់រាប់ពាន់ ដុល្លារប្រាកដមែន ។ ពិសេសមើលទៅពិធីរៀបចំផ្ទះខាងស្រីមាន ភាពប្រណីតណាស់ មិនចាញ់ពិធីរៀបការកូនអ្នក ជំនួញល្បី ឫ ឯកឧត្តមឡើយ ហើយទម្រាំដល់ពិធីជប់ លៀងនៅក្នុងហាងនោះ ពិតជាពិសេសយ៉ាងណាទេ ។

តាមគម្រោងក្រោយរៀបការ ហើយនោះ ស្វាមីសក្ខណានឹងទៅអាមេរិកវិញ ដើម្បីបំពេញការងារមិនអាចចោលបាន ។ ឯនាងសក្ខណា នៅបន្តសិល្បៈមួយរយៈខ្លីសិន ហើយនាងនឹងទៅអាមេរិកតាមក្រោយ នាពេលខាងមុខនេះ ព្រោះសក្ខណាជាប់កុងត្រាថតរឿងមិនទាន់ចប់ ឯលិខិតស្នាមនោះគឺរត់ការអស់ ហើយចាំតែឡើងយន្តហោះប៉ុណ្ណោះ ៕



























បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]