រាជ​ធានីភ្នំពេញ ៖ ​ បុរសម្នាក់​ផឹកស៊ី​ស្រវឹង​បាន​​ ខ្ចី​រ៉ឺម៉ក​ម៉ូតូ​មិត្តភក្តិ​បើក​សាកមើល ស្រាប់តែ​​ទៅ​បុក​​រថយន្ត​កូរ៉ូឡា  ចត​នៅខាង​មុខ​​អាហារ​​ដ្ឋាន ដាវី ​មានទីតាំង​នៅតាមផ្លូវ​៣៦៨ ស្ថិត​ក្នុង​ សង្កាត់​បឹង​កេង​កង​៣ ខណ្ឌចំការមន កាលពី​វេលាម៉ោង៩ និង​១៥​នាទី​យប់​ថ្ងៃទី៩  ឧសភា ខណៈ​ម្ចាស់​រថយន្ត​កំពុង​កុម្មង់​​ម្ហូប​អាហារ​មិន​​ទាន់បាន​ស្រស់​ ស្រូប​​ផង ស្រាប់តែ​មាន​គេមក​បុក​រថយន្ត​របស់​ខ្លួន​តែ​ម្តង ។

​​ក្រោយពេលកើតហេតុ​ ម្ចាស់​រថយន្ត​បាន​ទាម​ទារ​ឱ្យ​ សងថ្លៃ​ជួស​ជុល​​រថយន្ត​ចំនួន​៥០០​ដុល្លារ ​​តែបុរស​ជា​អ្នក​បើក​រ៉ឺម៉ក​ ប្រាប់ថា គាត់​មាន​លុយតែ១០០​ដុល្លារប៉ុណ្ណោះ ។ ​ម្ចាស់​រថ​យន្ត​​មិនព្រម  ក៏ត្រូ​វ​​សមត្ថកិច្ច​យក​រថយន្ត​ និង​រ៉ឺម៉ក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​​ នគរ​បាល​​ចរា​ចរ​ជើង​គោករង់ចាំ​ធ្វើ​ការដោះ​ស្រាយបន្ត ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM  87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]