ខេត្ត​ព្រះសីហនុ ៖ ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​កើត​ឡើង​​ដោយ​សារ​រថយន្ត​​បុក​បន្ត​កន្ទុយ​ គ្នា​​បណ្តាល​ឱ្យ​​រថយន្ត​ចំនួន​៤​គ្រឿង​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ​ហេតុ​ការណ៍​នេះ​​បាន​កើត​​ឡើង​​កាលពី​វេលាម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី ​៩ ឧសភា តាម​​បណ្តោយ​​ផ្លូវជាតិ​លេខ​៤ ​ត្រង់​ចន្លោះ​​គីឡូម៉ែត្រ​លេខ​១៨៦-១៨៧ ​​ស្ថិត​ក្នុង​ភូមិ​អណ្តូង​ថ្ម ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ។ ​

​ប៉ូលិស​ចរា​ចរ​ស្រុក​​ព្រៃនប់​បាន​ឱ្យ​ដឹង​ថា ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំយ៉ុង ពណ៌ខៀវ ​បើក​បរ​ពី​ខេត្ត​ព្រះសីហនុ​ទៅ​ភ្នំពេញ​បាន​បុក​ពី​ក្រោយ​​រថយន្ត​មួយ​គ្រឿង ​ដែល​កំពុងបើក​បរ​ស្រប​ទិសគ្នា​​ម៉ាក​ហ្វដ ពណ៌ខ្មៅ ​បើក​បរ​ដោយ​បុរស​ម្នាក់​ឈ្មោះ​ជា សម្បត្តិ ​អាយុ​៥៨​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​៣ សង្កាត់​​លេខ​២ ក្រុង​​ព្រះសីហនុ ហើយ​​រថយន្ត​​ហ្វដ​បន្ត​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​​មួយ​គ្រឿង​ទៀត​​ក្នុង ​ទិស​​ដៅ​ស្របគ្នា​ដែរ ​​​ម៉ាក​កាមរី​​ឆ្លាម​ ពណ៌​​ត្រីឆ្លួញ ​បើក​បរ​ដោយ​ឈ្មោះ​ផូ រិន​ដេត ភេទប្រុស អាយុ​៣៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​១ សង្កាត់​លេខ​១ ​ក្រុង​ព្រះសីហនុ ឯ​​កាមរី​ឆ្លាម​នេះ​ក៏​ទៅ​បុក​នឹងគោ​យន្ត​​កែច្នៃ​ដឹក​ម៉ាស៊ីន​​កិន​ស្រូវ​ មួយ​គ្រឿង​ទៀត​នៅ​ខាង​មុខ​ តែ​ទោះ​បីជា​យ៉ាងណា​​ហេតុ​ការណ៍​ខាងលើ​នេះ​ពុំ​​បង្ក​ឱ្យ​​មនុស្ស​ណា​ម្នាក់ ​រង​របួស​នោះទេ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]