​ខេត្ត​ក្រចេះ​ ៖ ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​​ខេត្ត​កាល​ពី​ព្រឹក​ថ្ងៃទី​១០ ឧសភា ​បាន​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ជា​បុរស​ពោះម៉ាយ​វ័យ​ចំណាស់​​​ជាង​៧០​ឆ្នាំ ​ទៅ​កាន់​​សាលា​ដំបូង​ខេត្ត​ពី​បទ​​រំលោភ​​សេព​សន្ថវៈ​លើ​ក្មេង​ស្រី អនីតិ​ជន​វ័យ​១៤​ឆ្នាំ ដែល​បាន​ប្រព្រឹត្ត​​​កាលពី​ល្ងាច​ថ្ងៃទី​៨ ឧសភា ​នៅចំណុច​​អូរ​កណ្តៀរ ស្ថិតក្នុងភូមិ​អូរព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ និង​ត្រូវបាន​កម្លាំង​​នគរបាល​ស្រុក​សំបូរ​តាម​ចាប់​ខ្លួន​បាន​ភ្លាមៗ ។

​បុរស​ជាប់​ចោទ​​ដែល​សមត្ថ​កិច្ច​ឃាត់​​ខ្លួន​នេះឈ្មោះ​ប៊ុន ​ញ៉ាំ ​អាយុ​​​៧៧ឆ្នាំ ​និង​ជា​បុរស​ពោះម៉ាយកូន​៦​នាក់ ក្រោយ​ពី​ប្រពន្ធ​បាន​ស្លាប់​ចោល​​អស់​រយៈ​ពេល​៧​ឆ្នាំ ​និង​មាន​ទីលំនៅ​ភូមិ-ឃុំ​​កើតហេតុ​ខាងលើ ។ ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ​បាន​​ទៅ​ងូតទឹក​អណ្តូង​ម្នាក់​ឯង​នៅខាង​ក្រោយ​​ផ្ទះចម្ងាយ​ជាង​១០០​ម៉ែត្រ ​ហើយ​​បាន​ជួប​បុរស​សង្ស័យវ័យ​ចំណាស់​ដើរ​​លីដើម​ដំឡូង​​កាត់​ពី​មុខនាង​ទៅ​បាត់​មួយ​ស្របក់​ ក្រោយ​មក​​តា​ចាស់​រូប​​នេះបាន​លី​ដើម​ដំឡូង​ត្រឡប់​មក​វិញ និង​បាន​ឈប់​ពី​ក្រោយ​នាង ហើយ​បាន​ចាប់​អូស​​នាង​ទៅ​មាត់​ព្រែក​ដែល​នៅ​ក្បែរ​នោះ​រួច​ហើយ​​និយាយ​គំរាម​សម្លាប់ និង​ចាប់រំលោភ​​បាន​សម្រេច​តែម្តង ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]