ការរៀបអាពាហ៏ពិពាហ៍តែងតែ កើតមានឡើង សឹងតែមនុស្សគ្រប់គ្នា មិនថាអ្នកទាំងនោះស្គម ធាត់ ទាប ខ្ពស់នោះទេ។ ក៏ដូចជា Susanne Eman ក៏អាចទទួលនូវ សុភមង្គលបានដែរ គឺការរៀប អាពាហ៏ពិពាហ៏ ទោះបីជានាង មានទំងន់ ៨០០ ផោន ដែលស្មើនឹង ៣៦៣គីឡូក្រាម និងជាមធ្យមនាងទទួលនូវកាឡូរី គឺ ៣០,០០០កាឡូរីជារៀងរាល់ថ្ងៃក៏ដោយ ។ កាលពីពេលថ្មីៗនេះ នាងទទួលនូវជោគជ័យ គឺក្លាយជានារីដ៏ធាត់ ជាងគេបន្ទាប់ពី Rosalie Bradford ដែលមានទំងន់ត្រឹមតែ ១,២០០ផោន នឹងបានស្លាប់កាលពីឆ្នាំ២០០៦។ អ្វីដែលសំខាន់ គឺនាងមានសំណាង ព្រោះនាងអាចស្វែងរក មនុស្សដែលនាងស្រលាញ់គឺ Parker Clack ដែលមានអាយុ៣៥ឆ្នាំ និងបានជួបគ្នានៅក្នុង ប្រព័ន្ធ Internet ។​កូនក្រមុំគ្រប់រូប តែងតែមានគំនិតដ៏ច្បាស់លាស់មួយ ក្នុងការជ្រើសរើសរ៉ូប កូនក្រមុំ ដូចជា ស្ទីល សំពត់ ឬការកែច្នៃ និងរចនាម៉ូតទៅលើរ៉ូបនោះ។ ប៉ុន្ដែសម្រាប់កូនក្រមុំ Susanne Eman បែរជាមានការចាប់អារម្មណ៍ ទៅលើពណ៌ទៅវិញ។ នាងបាននិយាយថា នាងចូលចិត្ដពណ៌សព្រឿងៗ មិនមែនជាពណ៌សសុទ្ធនោះទេ ប្រសិនជារ៉ូបរៀបការរបស់នាងជាពណ៌សសុទ្ធ នោះនាងប្រាកដជាអាច ធ្វើអ្វីប្រលាក់ វាជាមិនខាន។ ដូចនេះអ្នកទាំងអស់គ្នា មិនគួរបំបាត់ឳកាសខ្លួនឯងនោះទេ អ្នកក៏អាចរៀបអាពាហ៍ពិពាហ៍ដូចជា Susanne Eman បានដែរ៕

\

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]