កាលពីពេលថ្មីៗនេះ​ មានវីដេអូមួយត្រូវបាន គេប្រទះឃើញ ដែលវីដេអូនោះបានឆ្លុះបញ្ជាំងពី បុរសជនជាតិបរទេសម្នាក់ បានត្រូវគេវាយយ៉ាងដំណំ ពីក្មេងប្រុសជនជាតិចិនជាច្រើននាក់ បន្ទាប់ពីជនជាតិបរទេសម្នាក់នេះ បានធ្វើបាបក្មេងស្រីជនជាតិចិនដូចគ្នានៅក្នុង ទីក្រុង Beijing ។ រឿងដែលចៃដន្យនេះត្រូវបាន​ កើតឡើងនៅពេលយប់ នៅលើដងផ្លូវដ៏អ៊ូអរ មួយនៅជិត Xuanwumen ក្នុងទីក្រុង Beijing ។ ជាដំបូងនារីរងគ្រោះ ត្រូវបានគេឃើញនាងដេកនៅលើ សួនច្បារសាធារណៈនៅតាមដងផ្លូវ និងបានស្រែកយំយ៉ាងខ្លាំង ឲ្យគេជួយដែលនៅពីនោះ សំពត់នាងបានបើុងឡើង នឺងបានឃើញខោទ្រនាប់។ បុរសជនជាតិបរទេសនេះ បានព្យាយាមប្រកែក និងបានរត់គេច ប៉ុន្ដែគាត់ត្រូវបានគេចាប់បាន និងវាយគាត់យ៉ាងខ្លាំង។ ក្នុងវីដេអូនេះ ក៏បានបញ្ជាក់ផងដែរ ថាបុរសជនជាតិសាសន៍គេនេះ ត្រូវបានគេវាយរហូតដល់ ថ្នាក់ដេកនៅលើថ្នល់ ។ សកម្មភាពរបស់ក្មេងប្រុសជនជាតិចិនទាំងនេះ ត្រូវបានបញ្ឈប់ដោយសារអ្នកដំណើរ ទៅជួយឃាត់ បើសិនជាគ្មានអ្នកដំណើរជួយនោះទេ ប្រហែលជាបុរសជនជាតិបរទេសនេះ ស្លាប់បាត់ទៅហើយ៕  

រៀបចំដោយ Ma

សូមប្រិយមិត្តជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]