ស្រាបៀរនិងស្រាក្រហមបាន ចាក់ហូរហៀរក្នុងរាត្រីមួយ នៅរមណីយដ្ឋានសេនតូសា(Sentosa) នៃមជ្ឍមណ្ឌលកិច្ចព្រមព្រៀង លើពិភពលោក  ដោយបានធ្វើឡើងត្រូវថ្ងៃព្រហស្បត្តិ ទី៥ ខែធ្នូ គឺជាការផ្តល់រង្វាន់ អោយកម្មវិធីទូរទស្សន៏ដែលល្បីៗ ក្នុងតំបន់អាស៊ីលើកទី១៨។ ជាពិសេសមានការចូលរួម ពីតារាល្បីៗជាច្រើននៅ ក្នុងតំបន់អាស៊ីអាគ្នេយ៏ ដែលបានថតរូបខ្លួនឯង និងធ្វើមុខក្រមិចក្រមើម ស្ទាយCuteជាច្រើន រូបភាព។

   ក្នុងនោះដែរមានអ្នកនាងZoe Tayជាតួកុនសិង្ហបុរី និងមិត្តភក្កិសិល្បៈ ដូចគ្នានោះមានដូចជា Yvonne lim  អ្នកទាំងពីរក៏បានចូលរួមក្នុង កម្មវិធីនោះ ផងដែរ ពួកគេបានថតរូបខ្លូនឯង នៅកន្លែងទទួលស្រាCocktail ដោយមានស្ទាយគ្រប់បែបយ៉ាង។ Tayនាងមានអាយុ៤៥ឆ្នាំ ហើយបានប្រាប់ក្នុងទំព័រថ្មីថា នាងបានក្លាយទៅជាអ្នកជំនាញ ខាងថតរូបខ្លួនឯង ពីព្រោះវាជាការទំលាប់របស់នាង  និងនាងបានបន្តថាការ ថតរូបខ្លួនឯង បែបស្ទាយគួរអោយស្រលាញ់នេះ ជាប្រភេទរូបថតដ៏ល្អឥតខ្ចោះមួយ ដែលនាងតែងតែចូលចិត្តថត។

   ជាការពិតណាស់មនុស្សគ្រប់គ្នា តែងតែចូលចិត្តថតរូបខ្លួនឯង គ្រប់ពេលវេលាមិនថា ទីកន្លែងណានោះទេ។ ដូចជាតារាតួកុននៅតំបន់អាស៊ី ទាំងអស់នេះអញ្ចឹង។ ជាពិសេសគ្រប់គ្នាតែងតែ ធ្វើមុខក្រម៉េចក្រមើម និងមើលទៅគួរអោយស្រលាញ់ Cute ក្នុងរូបថតនីមួយៗ។





ចុះប្រិយមិត្តចូលចិត្ត ថតរូបខ្លួនឯងដែររឺទេ?

   ប្រភព ស្ទម

   កែសម្រួល និកា

   ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]