ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដ៍រន្ធត់មួយ បានកើតឡើង រវាងរថយន្តកាមរី បាឡែនបុកជាមួយរថយន្ត ប៉ាសេរ៉ូបណ្តាលឲ្យ រថយន្តទាំងពីរ គ្រឿងក្រឡាប់ ទាំងសង ខាងហើយអ្នកជិះនៅក្នុង របួសធ្ងន់ស្រាល ទាំងអស់គ្នា កាលពី វេលាម៉ោង១និង០៥នាទីរំលង អាធ្រាត្រឈាន ចូលថ្ងៃទី១០ ខែឧស ភា ឆ្នាំ២០១២ នៅចំណុច ផ្លូវលេខ៥១ កែង២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

នគរបាលចរាចរណ៍ បានឲ្យដឹងថា រថយន្តម៉ាក ការីបាឡែន ពាក់ស្លាកលេខ ភ្នំពេញ 2S-7909 បើកបរ ដោយបុរសម្នាក់ អាយុប្រហែល៣០ ឆ្នាំ បាន គេចខ្លួនពី កន្លែង កើតហេតុ ។ ចំណែក រថយន្តម៉ាកប៉ាសេ រ៉ូពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2G-2796 បើកបរដោយ បុរសឈ្មោះ ង៉ែត រតនៈ អាយុ៣១ឆ្នាំ ស្នាក់ នៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក ជិះដោយបុរស៣នាក់រងរបួសទាំងអស់គ្នា ។

នគរបាលចរាចរណ៍ បានឲ្យដឹងថា នៅវេលាកើត ហេតុគេឃើញ រថយន្តម៉ាកប៉ាសេរ៉ូបើក បោះពួយយ៉ាងលឿន ពីលិចទៅកើតតាម បណ្តោយផ្លូវលេខ៤១២ លុះបើកមកដល់កែងផ្លូវ លេខ៥១ហៀបនឹងឆ្លងផុតហើយនោះ ក៏ស្រាប់តែមានរថយន្តម៉ាកកាមរីបាឡែន បើកបោះពួយយ៉ាងលឿន ដូចគ្នាពីជើងទៅត្បូង ហើយក៏ពីចំណែកផ្លូវម្ខាងទៅបុក រថយន្តប៉ាសេរ៉ូពេញទំហឹងបណ្តាលឲ្យរថយន្តប៉ាសេរ៉ូត្រូវក្រឡាប់ ២.៣ទៅបោកផ្ទប់ នឹងបង្គោលភ្លើងធ្វើឱ្យអ្នកបើកបរ និងអ្នករួមដំណើរ ៣នាក់ត្រូវរងរបួសទាំងអស់គ្នាតែម្តង។

នគរបាលចរាចរបាន និយាយថា ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បង្កឡើង ដោយរថយន្តកាមរីបាឡែនព្រោះ ជ្រុលចង្កូតមកបុកចូល ចំណែកផ្លូវរថយន្តម៉ាកប៉ាសេរ៉ូ ដែលបើកឆ្លង ហៀបនឹងផុតទៅហើយនោះ ។

ក្រោយកើតហេតុ គេឃើញតំណាងខាងរថយន្តកាមរីបាឡែន មកសម្របសម្រួលជាមួយភាគីម្ចាស់រថយន្តប៉ាសេរ៉ូ តែមិនត្រូវ ទើបនគរបាល មូលដ្ឋានរាយការណ៍ឱ្យនគរបាលចរាចរណ៍រាជធានីភ្នំពេញ មកស្ទូចរថយន្ត ទាំង២គ្រឿង នោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ ដើម្បីឲ្យភាគីម្ចាស់រថយន្តទាំងពីរ ចូលខ្លួនធ្វើ ការដោះស្រាយគ្នា តាមផ្លូវច្បាប់៕

ដោយ៖ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]