កាលពីពេលថ្មីៗនេះ គេបានប្រទះឃើញមនុស្សជាច្រើននាក់ តែងខ្លួនបែបប្លែកៗ ចូលរួមប្រកួតកីឡារត់ម៉ារ៉ាតុង នៅក្នុងទីក្រុង Shenzhen ប្រទេសចិន។

យោងតាមប្រភពព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា មនុស្សជាង ១០,០០០នាក់ បានចូលរួមប្រកួតកីឡារត់ម៉ារ៉ាតុង នៅក្នុងទីក្រុង Shenzhen ប្រទេសចិន ក្នុងកម្មវិធី “Shenzhen International Marathon 2013”។ ជាមួយគ្នានេះដែរ មានកីឡាករ និងកីឡាការនីមួយចំនួន តែងខ្លួនបែបប្លែកៗ ដោយខ្លះតែងខ្លួនជាតួអង្គនៅក្នុងរឿង និងខ្លះតែងខ្លួនជាតួអង្គនៅក្នុងវីដេអូហ្គេម ដូចជា Superman និង Batman ជាដើម។

ទោះបីជាយ៉ាងណា នៅក្នុងការប្រកួតរត់ម៉ារ៉ាតុង នៅក្នុងទីក្រុង Shenzhen នេះ ជ័យលាភីលេខ១ ខាងបុរស បានទៅលើកីឡាម្នាក់ដែលមានឈ្មោះថា Asefa Abrha Milow មកពីប្រទេស Ethiopia ក្នុងរយៈពេល ២ម៉ោង ១២នាទី និង ២៩វិនារី ខណៈកីឡាការនីមកពីប្រទេស Kenya មានឈ្មោះថា Jacqueline ទទួលបានជ័យលាភីលេខ១ ខាងស្រ្តី៕



























កីឡាការនី Jacqueline

កីឡាករ Asefa Abrha Milow

ប្រភព ៖ shanghaiist

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]