រាជធានីភ្នំពេញ​​​​ ៖ អាជីវករ​​លក់​គ្រឿង​​​អលង្ការ​​​ប្លាទីន​​​២នាក់​ប្តី​​​-ប្រពន្ធ ​​ត្រូវ​ចោរ​​មានគ្នា​៣នាក់​ តាមស្ទាក់​ប្លន់​​នៅលើ​កំណាត់​ផ្លូវ​បេតុង ​ស្ថិតក្នុង​ភូមិទួលសង្កែ ​​សង្កាត់ទួលសង្កែ ​​ខណ្ឌ​ឫស្សីកែវ ​​កាលពីវេលាម៉ោង​​​​៦​និង​​៣០នាទី​​ល្ងា​ចថ្ងៃទី​​​១៨ មករា ​​​២០១២ ​​ដោយ​ចោរ​​បាន​បាញ់​​​៥គ្រាប់ ​​ប៉ុន្តែផ្ទុះ​​​៣គ្រាប់​​​ ត្រូវ​បុរស​ជា​ប្តី​​ចំជើង​​២គ្រាប់​​ បណ្តាល​ឱ្យ​ដេកដួល​​ត្រូវបញ្ជូន​ទៅ​សង្គ្រោះ​​ភ្លាមៗ ​ហើយចោរ​បាន​​កញ្ឆក់​​យក​ស្បោង​​គ្រឿង​អលង្ការ​​​​ប្លាទីនគេចខ្លួន​ទៅបាត់​។

បុរសជាប្តី​​រងគ្រោះឈ្មោះ​​​ឡាង ​ប៊ុណ្ណា​រិទ្ធ ​​ហៅថូ ប្រពន្ធឈ្មោះ​លី សុខុម ជាអាជីវករ​​លក់​គ្រឿងអលង្ការ​​ប្លាទីន​​​នៅផ្សារ​ធំ​​ទួលសង្កែ ​បាន​ឱ្យដឹង​ថា ខណៈ​ពួកគាត់ជិះម៉ូតូ​​២នាក់​ប្តី​-­​ប្រពន្ធ ចេញពី​​លក់គ្រឿង​​​អលង្ការ ស្រាប់តែ​​មាន​ម៉ូតូ​ជន​ដៃ​ដល់​​ជិះគ្នា​​​២នាក់ ប្រដាប់​ដោយ​​​កាំភ្លើង​ខ្លី​​២​ដើម មកកៀរ​ឱ្យ​ឈប់ និង​​​​​មាន​គ្នា​គេ​ម្នាក់​ទៀត​​ជិះម្នាក់​​ឯង​ឈប់​នៅក្បែរ​នោះដែរ​។ ​​ភ្លាម​នោះ​ជនដៃ​ដល់​ជិះម៉ូតូ​​​២នាក់​​បាន​ដកកាំភ្លើង​ភ្ជង់ ហើយ​ចូល​ទៅ​​ដណ្តើម​​យក​​ស្បៀង​​គ្រឿង​​អលង្ការ​ ដោយ​​​ម្នាក់​ភ្ជង់​​ប្រពន្ធ និងម្នាក់ទៀត​​​ភ្ជង់​ប្តី...​ប៉ុន្តែ​​​ប្តីបាន​រត់គេចចេញ​​ទៅ បណ្តាល​ឱ្យ​ចោរ​ខឹង​​បាញ់​​ទាំង​កំរោល​តែម្តង ​គឺបាញ់​​​ជួន​ផ្ទុះ ជួន​អត់ផ្ទុះ​ ហើយ​ចោរ​​អាមេ​បញ្ចូលគ្រាប់​ថ្មី​ បាញ់រហូត​​ដល់ទៅ​៥​គ្រាប់ ​​​ផ្ទុះ​៣គ្រាប់ ​​​ត្រូវ​​ជើង​ទាំង​សង​ខាង​របស់​​បុរសជាប្តី​២គ្រាប់​បណ្តាល​​ឱ្យ​ដួល ។ ​ចំណែក​ប្រពន្ធរបស់​បុរស​រងគ្រោះ​ ជន​ដៃ​ដល់​​​​មិនបាន​បាញ់​ទេ ​គឺ​មិន​​​មាន​​រងរបួស​​​អ្វី​ឡើយ ។

ពេល​នេះ​ប៉ូលិស​​​​កំពុង​តាម​ប្រមាញ់​​ក្រុម​ចោរ​យ៉ាង​​សកម្ម​​ហើយ ប៉ុន្តែ​​ពួកចោរ​ក៏បាន​លាក់ខ្លួន​​យ៉ាង​​សុខ​ស្រួល​ក្នុង​​​ស្បៃរាត្រី​ផងដែរ ។ ដោយ​ឡែក​​​ស្បោង​​ប្រាក់ត្រូវ​ម្ចាស់​​​អះអាង​ថា ​ស្បោង​ប្រាក់​ដែល​​ចោរ​​​យកទៅនោះ​មិន​មាន​​ប្រាក់ ឬ​គ្រឿង​​អលង្ការ​​​ធំដុំទេ គឺជា​ស្បោង​​ដាក់​អីវ៉ាន់​​ធម្មតា​ប៉ុណ្ណោះ ព្រោះគាត់​បាន​បង្វែង​ដាន​ឱ្យ​​គេ​យក​​ស្បោងប្រាក់​​​ពិតប្រាកដ​នោះ​​ទៅ​មុន​បាត់ទៅ​ហើយ ៕

ដកស្រង់ ពីគេហទំព័រ កោះសន្តិភាព

សូមមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]