តារាចម្រៀង មនោសញ្ចេតនា សុគន្ធ និសា ដែលទស្សនិកជនធ្លាប់បានស្គាល់ ទេពកោសល្យ តាមរយៈទឹកដម សម្លេងបែប មនោសញ្ចេតនា ផ្អែមល្ហែម ទន់ភ្លន់ និងកាយវិការ កំសត់ស្រក់ទឹកភ្នែក រហូតដល់បាន ទទួលពានរង្វាន់ ដែលសឹងតែមិនជឿ ថាអាចរាំបទ ញាក់បាននោះ ពេលនេះកញ្ញា សុគន្ធ និសា ឈានដល់ថ្នាក់ បង្ហាត់ក្បាច់រាំរបស់ខ្លួនដល់មិត្តអ្នកសិល្បៈទៀតផង។

មិនមែនជាការ បង្ហាត់បែប អាជីពនោះទេ តែនេះគ្រាន់តែ ជាការបង្ហាញ មួយក្បាច់ តែប៉ុណ្ណោះ។ កាលពីព្រឹក ថ្ងៃអាទិត្យកាល ពីម្សិលមិញនេះ កញ្ញា សុគន្ធ និសា បានបង្ហាញវត្តមាន របស់ខ្លួននៅ លើកញ្ចក់ ទូរទស្សន៍ MyTV ព្រមជាមួយ នឹងក្បាច់រាំក្រម៉ិច ក្រម៉ើមគួរ អោយស្រលាញ់ ធ្វើអោយទស្សនិកជន មួយចំនួនទស្សនា សឹងភ្លេចដក ដង្ហើម។ បន្ទាប់ពីការ សម្តែងមួយបទក្រោយមក កញ្ញា សុគន្ធ និសា បានបង្ហាញក្បាច់រាំមួយក្បាច់ អោយពិធីករ ពីធីការិនីរាំតាម ដែលហាក់សម្តែង អោយឃើញថា កញ្ញាថ្នឹកនឹងការរាំ នេះបានច្រើន មកហើយ។ កញ្ញា សុគន្ធ និសា បាននិយាយថា កញ្ញាបានហ្វឹក ហាត់ការរាំនេះ រយៈពេលជិត កន្លះឆ្នាំមកហើយ ជាមួយនឹងក្រុមរាំ ផ្ទាល់ខ្លួន Firefox ដែលមានសមាជិក ប្រុសប្រាំមួយនាក់ ហើយកញ្ញានិងក្រុមមួយនេះ ក៏បានសម្តែងរួមគ្នាតាមកម្មវិធី Concert ច្រើនដងមកហើយដែរ គ្រាន់តែមិនមែនជាកម្មវិធីផ្សាយ តាមទូរទស្សន៍។ កញ្ញា សុគន្ធ និសា ក៏បាននិយាយថា កញ្ញានឹងមានគម្រោង ហាត់ក្បាច់ដែលប្លែក និងខ្លាំងជាងនេះ ដើម្បីបំរើអារម្មណ៍ ទស្សនិកជនគ្រប់វ័យ តែកញ្ញាក៏នៅតែប្រកាន់ ខ្ជាប់នូវអត្តចរិក សុភាពរាបសា រួសរាយរាក់ទាក់ និងស្តាយបែបសុភាព រាបសារមទម្យមិន ធ្វើអោយទស្សនិកជន ខកបំណងឡើយ។

បច្ចុប្បន្ននេះ កញ្ញា សុគន្ធ និសា ហាក់មានការ មមាញឹកខ្លាំង ជាមួយនឹងការប្រគុំតន្រ្តីតាមបណ្តាខេត្ត ការងារក្នុងក្រុមហ៊ុន និងការងារក្នុងកុងត្រា ជាមួយនឹងផលិតផលមួយចំនួន ព្រមទាំងមាន លេចលឺតាមប្រភព មិនផ្លូវការថាកញ្ញា កំពុងតែមមាញឹក នឹងការថតខ្សែភាពយន្តផងដែរ ចំពោះរឿងនេះ ពិតរឺមិនពិត ខ្មែរឡូត នឹងលើកប្រធានបទ នេះឡើងមកជូន មិត្តអ្នកអាន ក្នុងពេលឆាប់ៗនេះ។

ខាងក្រោមនេះគឺជារូបភាពខ្លះ របស់កញ្ញា សុគន្ធ និសា ក្នុងកម្មវិីធរបស់ MyTV៖



រូបភាពៈ Facebook

អត្ថបទដោយៈ Pigeon

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុគន្ធ និសា