រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​​រង​របួស​ធ្ងន់ និង​២​នាក់​ទៀត​រង​របួស​ស្រាល​ដោយ​សារ​តែ​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​រថយន្ត​ ចំ​ពី​មុខ​​ពេញ​ទំហឹង ​កាលពី​វេលា​ម៉ោង​៩​និង​៣៥​នាទី​យប់​ថ្ងៃទី​៩ ឧសភា ២០១២ ​តាម​បណ្តោយ​ផ្លូវ​២០០៤ ​សង្កាត់​កាកាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

យោង​តាម​​សម្តីរបស់​​សមត្ថ​កិច្ច​​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឱ្យ​​ដឹង​​ថា មុន​ពេល​កើតហេតុ​​មាន​បុរស៣​នាក់​ស្រវឹងធ្លាក់​​ភ្នែក​​បើក​ម៉ូតូ​​ឌ្រីម​សេ ​១២៥ ​ពណ៌ខ្មៅ ​ស៊េរី​២០១១ មួយ​គ្រឿង​ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​២០០៤ ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត។​​ លុះមក​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​រេ​ចង្កូត​​ទៅ​បុក​រថយន្តឡិចស៊ីស​៤៥០ ​ពណ៌​ស្ករ មួយ​គ្រឿង បើក​ពី​កើត​ទៅ​លិច​បញ្ច្រាស​ទិស​​គ្នា​​ចំពី​មុខពេញ​ទំហឹង បណ្តាល​ឱ្យ​​បុរស​ស្រវឹង​​ទាំង​៣​នាក់​នោះ​រង​របួស​ធ្ងន់ និងស្រាល​ត្រូវ​​រថយន្ត​សាមុយ​​ដឹក​យ​កទៅ​សង្គ្រោះ​បន្ទាន់​​​​នៅ​​មន្ទីរ​ ពេទ្យ​ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]