ជាធម្មតាក្មេងស្រីអាយុ ១០ ឆ្នាំ គឺមិនទាន់គ្រប់វ័យក្នុងការ​ ធ្វើជាម្តាយបាននោះទេ ហេតុនេះហើយទើប បានជារឿងនេះគឺជារឿងមួយដែលចំលែកខ្លាំងណាស់ ដែលក្មេងស្រីអាយុ ១០ បានបង្កើតកូននៅមន្ទីរពេទ្យ ធ្វើអោយក្រុមគ្រូពេទ្យមានភាពមន្ទឹលសង្ស័យក្នុចិត្តយ៉ាងខ្លាំង។

តាមប្រភពព័ត៌មានបានអោយដឹងថា ក្មេងស្រីដែលមានកូននោះ មានអាយុ ១០ ឆ្នាំម្នាក់ហើយ ក្រុមគ្រួសាររបស់នាង សុំមិនបញ្ចេញឈ្មោះរបស់នាងទេ ដោយគេបានប្រាប់ថាពួកគេ មកពី Manaure ប្រទេស​ កូឡុំប៊ី ដែលតំបន់នោះគឺជាតំបន់កុលសម្ព័ន្ធ ដែលមានឈ្មោះថា កុលសម្ព័ន្ធ Wayuu។ ប្រភពព័ត៌មានបានបន្តអោយដឹងទៀតថា នៅពេលដែលក្មេងស្រីនោះមកដល់ មន្ទីរពេទ្យ គ្រូពេទ្យបានលឺសម្រែកឈឺចាប់របស់នាង ហើយនៅពេលដែលក្រុម ឆ្មបធ្វើការបង្កើតកូនអោយនាងនោះ នាងមិនបានដឹងថា ពួកគេកំពុងធ្វើអ្វីឬក៏ មានរឿងនោះទេ។ ក្រុមប៉ូលិសកំពុងតែ ចាត់វិធានការស្វែងរក ឪពុករបស់ក្មេងដែលទើបនឹងកើតនោះ ដោយសារតែរឿងនេះមិនមែន ជារឿងធម្មតានោះទេ។ គួរបញ្ជាក់ផងដែរថា នាងបានសម្រាលកូនដោយសុវត្ថិភាព ហើយនាងបានកូនប្រុសទៀតផង។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]