ការប្រកួតបាល់ទាត់ English Premier League សប្តាហ៍ទី ១៥ បានបញ្ចប់ទៅ ៧ ប្រកួតហើយ ដោយក្រុមបិសាចក្រហម Manchester United និងតោខៀវ Chelsea សុទ្ធតែបរាជ័យ ខណៈហង្សក្រហម Liverpool និង Tottenham Hotspur បន្តជ័យជម្នះរបស់ខ្លួន ឯ Manchester CITY ខកចិត្តព្រោះបានត្រឹមស្មើ។

Manchester United 0 – 1 Newcastle United

ជាមួយនឹងទស្សនិកជនប្រមាណ ៧ ម៉ឺននាក់ នាកីឡាដ្ឋាន Old Trafford ក្រុមម្ចាស់ផ្ទះ បិសាចក្រហម Manchester United ស្វាគមន៍ក្រុមសារិកាព្រៃ Newcastle United ប៉ុន្តែបញ្ចប់ទៅក្នុងតង់ទីមួយ ដោយលទ្ធផល ០ទល់នឹង០។ ឈានចូលមកដល់តង់ទី ២វិញ ក្រុមទាំងពីរសុទ្ធតែវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្តែក្រុមភ្ញៀវ ទីបំផុតអាចបំបែកពងមាន់បាន ដោយកីឡាករ Cabaye របស់ Newcastle រកគ្រាប់បាល់បាននៅនាទីទី ៦១ ហើយលទ្ធផលបន្តរហូតដល់ចប់ការប្រកួត ០ទល់នឹង១។


Liverpool 4 – 1 West Ham United

បន្ទាប់ពីកីឡាករ Luis Suarez បានជួយរកគ្រាប់បាល់អោយ Liverpool បានបួនគ្រាប់ កាលពីសប្តាហ៍មុនកន្លងទៅ ក្រុម Liverpool ហាក់ដូចជាមានទំនុកចិត្តយ៉ាងខ្លាំង ដោយសប្តាហ៍នេះ បានយកជ័យជម្នះយ៉ាងត្រចះត្រចង់ ទៅលើក្រុមភ្ញៀវ West Ham United ដោយលទ្ធផលរហូតដល់ ៤ទល់នឹង១។

ការប្រកួតជិតចប់តង់ទីមួយ កីឡាកររបស់ West Ham បានធ្វើអោយគ្រាប់បាល់ចូលទីខ្លួនឯង នៅនាទីទី ៤២ ជួយអោយក្រុមម្ចាស់ផ្ទះយកជ័យជម្នះបណ្តោះអាសន្ន ១ទល់នឹង០។ ឈានចូលមកដល់តង់ទីពីរ គេចាប់ផ្តើមសង្កេតឃើញក្រុមម្ចាស់ផ្ទះ បានធ្វើការសម្រុកទៅលើក្រុមភ្ញៀវយ៉ាងខ្លាំង រហូតដល់អាចសុទ្ធបញ្ចូលទីបាន ៣ គ្រាប់ ចំណែកឯក្រុមភ្ញៀវក៏រកបានមួយគ្រាប់មកវិញដែរ ប៉ុន្តែជាគ្រាប់បាល់ចូលទីខ្លួនឯង របស់កីឡាករ Skrtel។


ចំណែកឯក្រុម Manchester City បានត្រឹមស្មើ ១ទល់នឹង១ ជាមួយនឹង Southampton ចំណែកឯតោខៀវ Chelsea ត្រូវបរាជ័យក្រោមថ្វីជើងរបស់ Stoke ឯមាន់ខ្នាយមាស Tottenham Hotspur បានយកឈ្នះឆ្មារខ្មៅ Sunderland ១ទល់នឹង២ នៅ Stadium of Light។

តារាងលទ្ធផល


តារាងចំណាត់ថ្នាក់


ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]