យោងតាមរបាយការណ៏ចំណាត់ថ្នាក់ថ្មី ដែលចេញផ្សាយដោយ Vevo ពិតជាផ្តល់នូវការភ្ញាក់ផ្អើលមួយចំនួន ទៅដល់អ្នកនិយមប្រើប្រាស់អ៊ីនធឺណែត នៅទូទាំងពិភពលោក ជាមួយនឹងវីដេអូចម្រៀងទូទៅ ដែលទទួលបានការទស្សនាច្រើនបំផុត ក្នុងឆ្នាំ២០១៣នេះ។

តារាចម្រៀងស្រីជនជាតិអាមេរិក វ័យ ២១ឆ្នាំ កញ្ញា Miley Cyrus ប្រហែលជាមិនទទួលបាននូវពាន់រង្វាន់ Grammy ណាមួយឡើយ ប៉ុន្តែវីដេអូចម្រៀងរបស់នាង បានទទួលការគាំទ្រ និងមានអ្នកទស្សនាច្រើន រហូតបានជាប់ជា “វីដេអូចម្រៀងល្បីបំផុតប្រចាំឆ្នាំ២០១៣”។

ជាមួយគ្នានេះ បទចម្រៀង "Wrecking Ball" និង "We Can't Stop" របស់កញ្ញា Miley Cyrus បានជាប់នៅលើកំពូលតារាង គឺចំណាត់ថ្នាក់លេខ១ និងលេខ២ ខណៈវីដេអូចម្រៀងបទ “Scream & Shout” របស់តារាចម្រៀង will.i.am ជាមួយនឹង Britney Spears ជាប់លេខ៣។

ខាងក្រោមនេះគឺជាវីដេអូចម្រៀងទាំង១០ បទ ដែលមានអ្នកទស្សនាច្រើន និងល្បីបំផុតប្រចាំឆ្នាំ២០១៣ នេះ៖

1. Miley Cyrus -- "Wrecking Ball"

 2. Miley Cyrus -- "We Can't Stop"

 3. will.i.am ft. Britney Spears -- "Scream & Shout"

4. Rihanna -- "Diamonds"

5. Katy Perry -- "Roar"

6. P!nk ft. Nate Ruess -- "Just Give Me a Reason"

7. Robin Thicke ft. T.I and Pharrell -- "Blurred LInes"

8. Rihanna ft. Mikky Ekko -- "Stay"

9. Naughty Boy ft. Sam Smith -- "La La La"

10. One Direction -- "Kiss You"

ប្រភព ៖ huffingtonpost

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]