តារាចម្រៀងល្បី ហូលីវូដ គឺ Justin Bieber បានបង្កើតឲ្យមានបញ្ហា និងត្រូវឃុំខ្លួន ដោយប៉ូលីសនៅក្នុងប្រទេសអូស្ដ្រាលី កាលពីពេលថ្មីៗនេះ។

តាមរយៈប៉ូលីស របស់អូស្ដ្រាលី បានបង្ហាញឲ្យឃើញថា Justin Bieber ត្រូវបានឃាត់ខ្លួន និងត្រួតពិនិត្យ ដើម្បីរកថ្នាំញៀន នៅក្នុងព្រលានយន្ដហោះអន្ដរជាតិប្រីសបែន (Brisbane) អូស្ដ្រាលី។ ដោយសារតែតម្រូវឲ្យមានការឆែកឆេរបែបនេះ បានធ្វើឲ្យតារាចម្រៀងប្រុសវ័យក្មេងនេះ មានភាពអាក់អន់ស្រពន់ចិត្ដ ក៏បានបញ្ចេញអត្ដចរិត និងសម្ដីមិនសមគួរដាក់ ប៉ូលីសត្រួតពិនិត្យ។ ជាមួយគ្នានោះ តារាល្បីនេះ ត្រូវបានគេរាយការណ៍ថា បានប្រើពាក្យសម្ដីអាសអាភាស ដែលទាក់ទងទៅនឹង ប្រដាប់ភេទមនុស្សស្រី (female vagina) ទៅកាន់ប៉ូលីសស្រី ហើយតារានេះក៏មិនបានដោះមួក និងវ៉ែនតាខ្មៅផងដែរ ដែលទោះបីជាក្រុមប៉ូលីសសុំឲ្យដោះក៏ដោយ។ 

ទោះជាយ៉ាងណា Bieber ត្រូវបានឃុំខ្លួនអស់២ម៉ោង មុននឹងប៉ូលីសដោះលែង ដោយមិនជាប់ទោសអ្វីទាំងអស់ តែសម្រាប់អ្នកហែរហមរបស់ Bieber ត្រូវបានប៉ូលីសពិន័យ ដោយសារតែប៉ូលីសប្រទះឃើញ សារធាតុថ្នាំញៀន នៅក្នុងឥវ៉ាន់ដែលជាកម្មសិទ្ធរបស់ពួកគេ។

តើហេតុអ្វីបានជាតារាល្បីមួយចំនួន មានចរិតក្រអឺតក្រទម បែបនេះ? តើប្រិយមិត្ដយល់យ៉ាងណា?


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]