ការរកស៊ីបច្ចុប្បន្ននេះគឺពិតជាមាន ការប្រកួតប្រជែងគ្នាខ្លាំងណាស់ បើសិនជាមិនរិះរកវិធីប្លែកៗ ណាមួយដែលធ្វើអោយ អតិថិជនចាប់អារម្មណ៍នោះទេ មុខជំនួញប្រាកដជាឡុងចុងជាមិនខាន។

ក៏ដូចជាការរកស៊ីលាងរថយន្តដែរ បើសិនជាអ្នកលាងជាមនុស្សប្រុស វាពិតជាធម្មតាគ្មានអ្វីគួរអោយចាប់អារម្មណ៍ និង ប្លែកភ្នែកឡើយ ហេតុនេះហើយទើបគេបានបង្កើត កន្លែងលាងរថយន្តក្រោមដីមួយដែលមាន ស្រីស្អាតជាច្រើនរង់ចាំ បំរើសេវាកម្មលាងរថយន្ត នៅ ផ្លូវ Xietu ទីក្រុង សៀងហៃ។ គេបានសង្កេតឃើញថា កន្លែងលាងរថយន្តនៅក្រោមដី ដែលមានស្រីស្អាតជាច្រើននោះបាន ទាក់ទាញអតិថិជនយ៉ាងច្រើន រហូតដល់ថ្នាក់ស្ទះផ្លូវទៀតផង។ គួរបញ្ជាក់ផងដែរថា អ្នកលាងរថយន្តទាំងនោះ ស្លៀកឈុត Bikini ខ្លះពាក់វែនតាខ្មៅ និង ស្បែកជើងកែង មើលទៅគួរអោយទាក់ភ្នែកមែនទែន។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច Add Comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]