ខេត្តកំពត ៖ ​ថៅកែជំនួញ​ផ្លែទុរេន​​ម្នាក់​បាន​ដេក​ស្លាប់​​នៅក្នុង​បន្ទប់​ផ្ទះ​សំណាក់​ យីហោ​​តាពៅ ស្ថិត​ក្នុង​ភូមិ​កំពុង​បាយ​ខាងត្បូង សង្កាត់​​កំពង់​បាយ ក្រុងកំពត ។ ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​​មនុស្ស​ម្នា​ជា​ច្រើនមាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៩ ឧសភា។ ​

តាម​សម្តី​សាច់​ញាតិ​របស់​បុរស​​រ​ងគ្រោះ​​​បាន​ឱ្យ​​ ដឹងថា ​បុរសដែលដេក​ស្លាប់​នៅ​ក្នុង​​ផ្ទះ​សំណាក់​​នេះ​ឈ្មោះ​​ហុង ​ឆាយ អាយុ​៥៨​ឆ្នាំ ​មាន​ទី​​លំនៅ​​ភូមិ​បឹង​​​វែង ឃុំ​​វាល​រេញ ​ស្រុក​ព្រៃ​នប់ ​ខេត្តព្រះ​សីហនុ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]