យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា តារាសម្តែងស្រីម្នាក់ បានចំណាយប្រាក់ចំនួន ១សែនដុល្លារអាមេរិក ដើម្បីវះកាត់កែសម្ផស្ស ឲ្យមានមុខមាត់ និងដើមទ្រូង ដូចតារាចម្រៀងស្រីវ័យ ៣២ឆ្នាំ ជនជាតិអាមេរិក Britney Spears។

តារាស្រីវ័យក្មេងម្នាក់ មានឈ្មោះថា Kara Hays ដែលជាតារាសម្តែងមួយរូប ហើយក៏ជាប្រិយមិត្ត និងគាំទ្រតារាចម្រៀងស្រី Britney Spears យ៉ាងពេញទំហឹង បានបែកគំនិតចង់បានមុខមាត់ និងដើមទ្រូងដូចតារាចម្រៀងស្រី Britney Spears រហូតឈានដល់ការចំណាយប្រាក់ ចំនួន ១សែនដុល្លារ ដើម្បីធ្វើវះកាត់កែសម្ផស្សតែម្តង។

គួរបញ្ជាក់ផងដែរថា Kara បានឆ្លងកាត់ការវះកាត់កែសម្ផស្សដ៏ពិបាក និងហត់នឿយអស់រយៈពេល ១៤ម៉ោង រហូតទទួលបានដើមទ្រូង និងមុខមាត់ដ៏ស្រស់ស្អាត ដូចទៅនឹងតារាស្រី Britney Spears អីចឹង។

យ៉ាងណាមិញ ក្រោយពេល Kara បានវះកាត់កែសម្ផស្សរួច មានមនុស្សជាច្រើន បាននិយាយទៅកាន់ Kara ថា នៅពេលដែលពួកគេឃើញនាង គឺដូចជាឃើញតារាចម្រៀង Britney Spears អីចឹងដែរ៕

នាង Kara (ខាងឆ្វេងដៃ)

តើប្រិយមិត្តយល់ថាដូចតារាស្រី Britney Spears អត់?

ប្រភព ៖ ស្ទ៉ម

កែសម្រួលដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]