រាជ​ធានី​ភ្នំពេញ​ ៖ បុរស​អ្នកបើកបរ​រ៉ឺម៉ក​​ម៉ូតូដឹក​ទឹកកក​​​ម្នាក់​ បាន​រង​របួស​បាក់ជើង​ឆ្វេង  ដោយសារ​តែ​ត្រូវ​ម៉ូតូ​វី​វ៉ា​​បុក​​​ពេញទំហឹង​បណ្ដាល​ឱ្យ​​រ៉ឺម៉ក​​ម៉ូតូ​​ ​ក្រឡាប់ កាលពី​វេលា​ម៉ោង​១១​និង​២០​នាទី​ព្រឹក​ថ្ងៃទី​៨ ឧសភា​ ​នៅតាម​​បណ្តោយ​​ផ្លូវ​លេខ​១៥០​ ស្ថិត​ក្នុង​សង្កាត់​​មនោ​រម្យ​​ ខណ្ឌ​៧​មករា​ ។ ​ហេតុ​ការណ៍​នេះ​ កើត​ឡើង​ខណៈ​​រ៉ឺម៉ក​​ម៉ូតូ​​កំពុង​​ដឹក​ទឹកកក​ធ្វើ​ដំណើរ​​ពី​កើត​ទៅ​លិច លុះ​ដល់​ចំណុច​ខាង​លើ​ក៏​បត់​ឆ្វេងទៅ​ទិស​ខាង​ត្បូង ពេល​នោះ​ក៏​បុក​គ្នា​ជាមួយ​ម៉ូតូ​វី​វ៉ា​ដែល​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង​តែ ​ម្ដង​។​ ​

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​​ឱ្យ​ដឹង​ថា​ ​រ៉ឺម៉ក​​ម៉ូតូ​ដឹក​ទឹកកក​បើក​បរ​ដោយ​បុរស​ម្នាក់ តាម​បណ្ដោយ​ផ្លូវ​លេខ​១៥០ ពី​កើត​ទៅ​លិច ហើយ​បាន​បត់​ឆ្វេង​ទៅ​ទិស​ខាងត្បូង ។ ​ខណៈ​បត់​នោះ​ក៏​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​វី​វ៉ា​ដែល​បើកបរ​ដោយ​បុរស​ ម្នាក់​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើងពេញ​ទំហឹង បណ្ដាល​ឱ្យ​​អ្នក​បើក​រ៉ឺម៉ក​​ម៉ូតូ​ដឹក​ទឹកកក​បាក់ជើង​ឆ្វេង ហើយ​​​រ៉ឺម៉ក​​ម៉ូតូ​ដឹក​ទឹកកក ក៏​ក្រឡាប់​ធ្លាក់​ទឹកកក​ដុំ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ​។

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បញ្ជូន​តាម​ម៉ូតូ​យ​ក​ទៅ​​ ព្យាបាល​​​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពីកន្លែង​កើត​ហេតុ​ ឯ​អ្នកបើកបរ​ម៉ូតូ​វី​វ៉ា​​ គ្រាន់តែ​រង​របួស​ស្រាល​​ប៉ុណ្ណោះ​។ ក្រោយ​ពី​កើតហេតុ​ ប៉ូលិស​ចរាចរ​ខណ្ឌ​៧​មក​រា​បាន​ចុះ​មក​វាស់វែង​ ហើយ​យក​ម៉ូតូ​វី​វ៉ា​និង​ម៉ូតូ​អូស​រ៉ឺម៉ក​​ទៅ​រក្សា​ទុក​ ដើម្បី​រង់​ចាំ​ការ​ដោះស្រាយ​ជា​ក្រោយ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]