រថក្រោះគឺជាគ្រឿនយន្តសព្វាវុធ ដែលមានភាពធន់ និងមានកម្លាំងប្រយុទ្ធនៅសមរភូមិជួរមុខ យ៉ាងខ្លាំងក្លាផងដែរ។ ជាមួយនឹងទម្ងន់ដ៏ធ្ងន់ ភ្ជាប់ជាមួយកាណុងកាំភ្លើងធំ ពិតជាធ្វើអោយរថក្រោះមានសមត្ថភាពប្រយុទ្ធ ខ្លាំងលើសគេមែន។

ហេតុដូចនេះហើយ ទើបនាសម័យកាលជឿនលឿននេះ ទើបបណ្តាប្រទេសមហាអំណាចជាច្រើន បានសម្រុកប្រកួតប្រជែងខាងផ្នែកសព្វាវុធ ដោយចាប់ផ្តើមផលិតទាំងសព្វាវុធទំនើបៗ រួមជាមួយនឹងយន្តហោះយោធា ព្រមទាំងរថក្រោះជាដើម។

ខាងក្រោមនេះជារថក្រោះខ្លាំងទាំង ១០ របស់ពិភពលោក ដែលចេញផ្សាយដោយទស្សនាវដ្តី យោធាល្បី របស់សហរដ្ឋអាមេរិច ផ្អែកលើ ល្បឿនចល័ត សមត្ថភាពទប់ទល់ និងវាយលុក។

លេខ ១០៖  T-90A របស់ រុស្សី

ទម្ងន់៖ ៤៦.៥ តោន         ល្បឿន៖ ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង

ចម្ងាយប្រតិបត្តិការ៖ ៥៥០ - ៧០០ គីឡូម៉ែត្រ


លេខ ៩៖  Type 99 របស់ ចិន

ទម្ងន់៖ ៥៤ តោន            ល្បឿន៖ ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង

ចម្ងាយប្រតិបត្តិការ៖ ៦០០ គីឡូម៉ែត្រ


លេខ ៨៖ Leclerc របស់ បារាំង

ទម្ងន់៖ ៥៤.៥ តោន         ល្បឿន៖ ៧២ គីឡូម៉ែត្រក្នុងមួយម៉ោង

ចម្ងាយប្រតិបត្តិការ៖ ៥៥០ - ៦៥០ គីឡូម៉ែត្រ


លេខ ៧៖  Type 96 របស់ ចិន

ទម្ងន់៖ ៤២.៨ តោន         ល្បឿន៖ ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង

ចម្ងាយប្រតិបត្តិការ៖ ៤៥០ - ៦០០ គីឡូម៉ែត្រ


លេខ ៦៖ K1A1 របស់ កូរ៉េខាងត្បូង

ទម្ងន់៖ ៥៤.៥ តោន         ល្បឿន៖ ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង

ចម្ងាយប្រតិបត្តិការ៖ ៥០០ គីឡូម៉ែត្រ


លេខ ៥៖  Merkava Mark IV របស់ អ៊ីស្រាអែល

ទម្ងន់៖ ៦៥ តោន                        ល្បឿន៖ ៦៤ គីឡូម៉ែត្រក្នុងមួយម៉ោង

ចម្ងាយប្រតិបត្តិការ៖ ៥០០ គីឡូម៉ែត្រ


លេខ ៤៖ K2 Black Panther របស់ កូរ៉េខាងត្បូង

ទម្ងន់៖ ៥៥ តោន                        ល្បឿន៖ ៧០ គីឡូម៉ែត្រក្នុងមួយម៉ោង

ចម្ងាយប្រតិបត្តិការ៖ ៤៥០ គីឡូម៉ែត្រ


លេខ ៣៖  M1A2SEP របស់ សហរដ្ឋអាមេរិច

ទម្ងន់៖ ៦៣ តោន            ល្បឿន៖ ៦៨ គីឡូម៉ែត្រក្នុងមួយម៉ោង

ចម្ងាយប្រតិបត្តិការ៖ ៥០០ គីឡូម៉ែត្រ


លេខ ២៖  Challenger 2 របស់ ចក្រភពអង់គ្លេស

ទម្ងន់៖ ៦២.៥ តោន         ល្បឿន៖ ៦៥ គីឡូម៉ែត្រក្នុងមួយម៉ោង

ចម្ងាយប្រតិបត្តិការ៖ ៤៥០ គីឡូម៉ែត្រ


លេខ ១៖  Leopard 2A6 របស់ អាឡឺម៉ង់

ទម្ងន់៖ ៦២.៣ តោន        ល្បឿន៖ ៦៨ គីឡូម៉ែត្រក្នុងមួយម៉ោង

ចម្ងាយប្រតិបត្តិការ៖ ៥០០ គីឡូម៉ែត្រ


ប្រភព៖ សារព័ត៌មានចិន

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]