បុរសម្នាក់ បានចាប់រំលោភស្រ្ដីម្នាក់ នៅក្នុងផ្ទះរបស់ស្ដ្រីរងគ្រោះ ត្រូវជាប់គុកចំនួន ១៤ឆ្នាំ។ ជនល្មើសម្នាក់នេះមានឈ្មោះថា Neville Williams អាយុ ៥៦ឆ្នាំ បានលួចចូលទៅក្នុងផ្ទះរបស់ស្ដ្រីរងគ្រោះ រួចចាប់រំលោភនាង ដែលគាត់បានចាប់ទុកថា នេះគឺជាកាដូថ្ងៃខួបកំណើតរបស់គាត់។

កាលពីថ្ងៃទី១ ខែតុលា ១៩៩៩ លោក Williams អាយុ ៤២ឆ្នាំ គាត់ធ្លាប់បានរំលោភស្រ្ដីរងគ្រោះ ម្ដងរួចទៅហើយ ដែលពេលនោះនាងមានអាយុទើបតែ ១៩ឆ្នាំតែប៉ុណ្ណោះ។ ក្រោយពីគាត់រំលោភនាងរួច គាត់បានគំរាមស្រ្ដីរងគ្រោះថា បើនាងហ៊ានប្ដឹងប៉ូលីស គេនឹងមករំលោភនាងម្ដងទៀត ក្រោយពីគេចេញពីគុក។

ស្ដ្រីរងគ្រោះ ពិតជាបានប្ដឹងប៉ូលីសឲ្យចាប់លោក Williams មែន តែក្រោយពីនាងប្ដឹងរួច នាងក៏បានប្ដូរផ្ទះទៅកន្លែងផ្សេង ដើម្បីកុំឲ្យជនល្មើសរកនាងឃើញ។ អ្វីដែលនឹកស្មានមិនដល់ ១៤ឆ្នាំក្រោយពីជនល្មើសចេញពីគុក គាត់បានទៅរកស្ដ្រីរងគ្រោះឃើញ ហើយចាប់រំលោភម្ដងទៀត ក្នុងថ្ងៃខួបកំណើតរបស់គាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះករណីនេះ?


ប្រភព៖ Dailymail

កែសម្រួលដោយ តូម៉ាតូ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]