ការប្រកួតបាល់ទាត់ Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់សប្តាហ៍ទី ១៥ ហើយ នាថ្ងៃសៅរ៍សប្តាហ៍នេះ គឺមានការប្រកួតចំនួន ៧។ ក្រុមដែលលេចធ្លោ និងសង្ឃឹមថាឈ្នះមានដូចជា ហង្សក្រហម Liverpool បិសាចក្រហម Manchester United និង តោខៀវ Chelsea ខណៈក្រុម Tottenham Hotspur និងក្រុម Manchester City នៅមានភាពស្រពិចស្រពិលនៅឡើយ ព្រោះសុទ្ធតែប្រកួត ក្រៅទឹកដី ដោយប៉ះជាមួយក្រុមដែលមានប្រវត្ថិខ្លាំង ក្នុងផ្ទះទៀត។

Manchester United (9) VS Newcastle United (7)

ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី David Moyes បិសាចក្រហមបច្ចុប្បន្ន ឈរនៅលំដាប់លេខរៀងទី ៩ មាន ២២ ពិន្ទុ។ ការប្រកួតចុងក្រោយរបស់ខ្លួន គឺចាញ់ក្រុមភ្ញៀវ Everton ០ទល់នឹង១ ក្នុងទឹកដី Old Trafford របស់ខ្លួន និងស្មើ ២ទល់នឹង២ ជាមួយមាន់ខ្នាយមាស Tottenham Hotspur។

Newcastle ចាប់ផ្តើមរដូវកាលដំបូងមិនសូវល្អប៉ុន្មានទេ ប៉ុន្តែបន្ទាប់ពីផ្លាស់ប្តូរទម្រង់លេងមក បានធ្វើអោយក្រុមសារិកាព្រៃមួយនេះ ឡើងកូដឡើងខ្លាំង ដោយបច្ចុប្បន្នកំពុងស្ថិតនៅលេខរៀងទី ៧។ ការប្រកួត ៥ ចុងក្រោយរបស់ខ្លួន គឺឈ្នះរហូតដល់ទៅ ៤ និងចាញ់តែមួយតែប៉ុណ្ណោះ។

ជួបគ្នា  ៣ ប្រកួតចុងក្រោយគឺ៖

26/12/12 Manchester United 4 – 3 Newcastle United

07/10/12 Newcastle United 0 – 3 Manchester United

27/09/12 Manchester United 2 – 1 Newcastle United

ទស្សន៖ Manchester United ឈ្នះ

                   LIVERPOOL (4) VS West Ham United (17)

ហង្សក្រហម Liverpool ៥ ប្រកួតចុងក្រោយគឺ ឈ្នះ ២ ស្មើ ១ និងចាញ់ពីរ។ ការប្រកួតចុងក្រោយគឺយកឈ្នះក្រុមភ្ញៀវ Norwich ដោយលទ្ធផល ៥ទល់នឹង១ ដែលកីឡាករខ្សែប្រយុទ្ធ Luis Suarez អាចរកគ្រាប់បាល់បានរហូតដល់ ៤ គ្រាប់តែម្នាក់ឯង។

ចំណែកឯ West Ham United វិញ ៥ ប្រកួតចុងក្រោយស្គាល់រសជាតិឈ្នះ ១ ស្មើ ១ និងចាញ់រហូតដល់ ៣ ដោយការប្រកួតចុងក្រោយ ចាញ់ក្រុម Crystal Palace ១ទល់នឹង០ ក្រៅដី។

ជួបគ្នា  ៣ ប្រកួតចុងក្រោយគឺ៖

07/04/13 Liverpool 0 – 0 West Ham United

09/12/12 West Ham United 2 – 3 Liverpool

27/02/11 West Ham United 3 – 1 Liverpool

ទស្សន៖ Liverpool ឈ្នះ

                   Stoke City (14) VS Chelsea (2)

តោខៀវ Chelsea បច្ចុប្បន្នឈរនៅលេខរៀងទី ២ តាមពីក្រោយក្រុមកាំភ្លើងធំ Arsenal ៤ ពិន្ទុ។ ការប្រកួត ៥ ចុងក្រោយរបស់ខ្លួនគឺ ឈ្នះ ៣ ស្មើ ១ និងចាញ់ ១ ដោយការប្រកួតចុងក្រោយគឺបានយកឈ្នះ ឆ្មារខ្មៅ Sunderland ៣ទល់នឹង៤ ក្រៅទឹកដី។

Stoke City កាន់តែយ៉ាប់យឺនទៅៗហើយ ពោលគឹ ៥ ប្រកួតចុងក្រោយឈ្នះបានតែ ១ ប្រកួត ស្មើ ៣ និងចាញ់ ១ ដោយការប្រកួតចុងក្រោយគឺបានត្រឹមស្មើ ០ទល់នឹង០ ជាមួយ Cardiff City។

ជួបគ្នា  ៣ ប្រកួតចុងក្រោយគឺ៖

12/01/13 Stoke City 0 – 4 Chelsea

22/09/12 Chelsea 1 – 0 Stoke City

10/03/12 Chelsea 1 – 0 Stoke City

ទស្សន៖ Chelsea ឈ្នះ

គួរបញ្ជាក់ផងដែរថា នៅមានការប្រកួត ៤ ប្រកួតទៀតដូចជា៖

Crystal Palace VS Cardiff City                            ទស្សន៖  ស្មើ

Southampton VS Manchester CITY                     ទស្សន៖  Manchester CITY ឈ្នះ

WBA VS Norwich CITY                                      ទស្សន៖  យក WBA

Sunderland VS Tottenham Hotspur                     ទស្សន៖ ស្មើ


កុំភ្លេចចូលរួមលេងល្បែង "ស្តេចទាយបាល់" របស់ខ្មែរឡូតគ្រប់ៗគ្នា។ មិនបាច់ចំណាយប្រាក់ ទទួលបានទាំងការកំសាន្ត និងរង្វាន់!

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]