ខេត្ត​កំពង់​ចាម​​​​ ៖ ម៉ូតូ​ម៉ាក​វ៉េវ​​អេស​​១គ្រឿង​​​ ពណ៌ទឹក​ប្រាក់​​​ គ្មាន​ស្លាក​លេខ​​​បាន​បង្ក​គ្រោះ​ថ្នាក់​​​ដោយបើក​​ទៅ​បុក​ម៉ូតូ​សេ​១០០​ ស៊េរី​​​ចាស់​ពេញ​ទំហឹង​​នៅលើ​កំណាត់​ផ្លូវ​​ ក្នុង​​​ភូមិ​​ទី​​​៨ សង្កាត់​​កំពង់​ចាម ក្រុង​កំពង់ចាម កាល​​​ពី​​វេលា​ម៉ោង​​​​៩ព្រឹក​​ថ្ងៃទី​​​៨ ឧសភា បណ្តាល​​ឱ្យ​​អ្នក​បើក​​ម៉ូតូ​វ៉េវ​​ដួ​ល​ប្រកាច់​​ប្រកិន​រង​របួស​​ ធ្ងន់បែក​ក្បាល​​ហូរ​ឈាម​​​សន្លប់​​បាត់​ស្មារតី​​ត្រូវ​​បាន​គេ​​បញ្ជូន​​ មក​សង្គ្រោះ​​​នៅគ្លីនិក​​ឯក​ជន​​​«១១៥»ស្ថិត​នៅក្បែរ​នោះ ។

តាម​មន្ត្រី​​នគរ​បាល​​​ចរាចរ​ក្រុង​​ប្រាប់​កោះ​ សន្តិ​ភាព​​ឱ្យ​​ដឹង​ថា កម្លាំង​នគរបាល​​​ចរាចរ​​ជា​ច្រើន​​នាក់​ត្រូវ​បាន​លោក​វរ​សេនីយ៍​​​ត្រី​សំ ផាត អធិការ​​​នគរបាល​ក្រុង​​​​​​​ដាក់​ឱ្យ​​យាម​​​ចល័ត​ពីកន្លែង​​មួយ​ទៅ​​​ កន្លែង​មួយ​​ ដើម្បីពង្រឹង​​​ច្បាប់​ចរាចរណ៍​​​​នៅត្រង់​​​ផ្លូវ​​​បំបែក​​ជា​​៣​ស្ថិត​​ នៅក្នុង​​​​ភូមិ​-សង្កាត់ខាងលើ​ ។ ​​ស្របពេល​​​ដែល​កំពុង​​តែ យាម​នោះ​​​ ​ស្រាប់​តែ​​​មាន​ម៉ូ​​តូ​​១គ្រឿង​​​ម៉ាក​វ៉េវ​​​អេស​ ជិះ​ដោយ​​ឈ្មោះ​​ព្រហ្ម វាសនា ភេទប្រុស អាយុ​​​៣០ឆ្នាំ មាន​ទីលំ​នៅ​ក្នុង​​​​ភូមិ​ថ្នល់​​កែង ឃុំ​​កណ្តៀង​​​រាយ​​​ ស្រុក​ស្វាយ​ទា​​ប ខេត្ត​ស្វាយ​រៀង​​បាន​ជិះ​បោះ​ពួយ​​​យ៉ា​ងលឿន​​ក្នុង​​ទិស​​ដៅ​​​ពី​​​ត្បូង ​​​ទៅ​​ជើង​​​ដោយ​មិន​​ពាក់​មួក​សុវត្ថិភាព​​ទេ ។ លុះ​មក​ដល់​ចំណុច​កើ​ត​ហេតុ​បាន​​​បុក​ម៉ូតូ​​សេ​​១០០​​​ ​​មួយ​​​គ្រឿង ដែល​ជិះ​​បញ្ច្រាស​​ទិសគ្នា​​​ដោយ​លោក​តា​ម្នាក់​​​ឈ្មោះ​​ឈិន ឈាន អាយុ​​​៧៧ឆ្នាំ រស់​នៅភូមិ​​​ទី​​៣ សង្កាត់​វាលវង់​ ក្រុង​កំពង់​ចាម​ ពេល​​កំពុង​បត់​​​ចូល​​កន្លែង​​លក់​កង់​​-ម៉ូតូ​​យ៉ា​ងពេញ​ទំហឹង​​​លាន់​​ឮ​ ​​ដូច​រន្ទះ ។ ក្នុង​ហេតុ​​ការណ៍​នេះ​​ បណ្តាល​​​ឱ្យ​បុរស​បើក​​ម៉ូតូ​វ៉េវ​​ផ្លោង​​​ខ្ទាច​​ចេញ​​ពីម៉ូតូ​​ដួល​​ ទៅលើ​ផ្លូវ​​ថ្នល់​​រង​របួស​​​បែក​ក្បាល​​​​ហូរឈាម​​សន្លប់​បាត់​ស្មារតី​​​ ហើយ​ភ្លាមៗ​​​ត្រូវ​​បាន​សង្ស័យ​ថា​ស្លាប់​​ តែ​ប្រហែល​​​ជា​​១០នាទី​​​ក្រោយ​មក​​បាន​​ដឹង​ខ្លួន​​ឡើង​វិញ ទើប​ត្រូវ​​​បាន​នាំទៅ​​សង្គ្រោះ​​​នៅគ្លីនិក​​​ឯក​ជន​មួយ​​​​​​ដែលស្ថិត​​ នៅក្បែរ​នោះ​ ។ ​​ដោយ​ឡែក​​លោក​តា​​ឈ្មោះ​​​​ឈិន ឈាន សំណាង​ល្អ​​​​គ្រាន់​តែ​របួស​ស្រាល​​ប៉ុណ្ណោះ​​​ ។

មន្ត្រីនគរបាល​​​ចរាចរ​ក្រុង​​​បាន​បញ្ជាក់​​​បន្ថែម​ ថា ចំពោះ​ម៉ូតូ​​​ដែល​ម្ចាស់​​បាន​រង​គ្រោះ​​​ថ្នាក់​​​រហូតដល់​សន្លប់​​នេះ​ ពុំ​ត្រូវ​​បាន​សមត្ថ​កិច្ច​​​លើក​​​សញ្ញា​ហៅ​​​ឱ្យ​ឈប់​​​នោះ​ទេ គឺបាន​​​ប្រើ​ប្រាស់​​​ល្បឿន​​លើ​​ស​កម្រិត​​​ដោយ​ខ្លួន​ឯង​​ ដោយ​​​​ឃើញ​​​ជិះ​លឿន​​តាំង​​​​​ពី​​​ចំណុច​​រង្វង់​មូល​​ក្បាល​ស្ពាន​​ គីហ៊្សុណា​​​ត្រើយ​ខាង​​លិច​ក្រុង​កំពង់​ចាម​​​ម៉្លេះ​​ ។ តាម​ការ​កត់​សម្គាល់​​​ម៉ូតូ​វ៉េវ​​​នេះ​ ត្រូវ​បាន​​សង្ស័យ​​ជាម៉ូតូ​រត់​​ពន្ធ​ដែល​​ជិះ​​មក​ពីខាង​​​ខេត្ត​ស្វាយ​ រៀង​​​មក​លក់​នៅក្រុង​កំពង់​ចាម ។

តាម​បុរស​​រង​គ្រោះ​​​ឈ្មោះព្រហ្ម វាសនា​​ វិញ​ប្រាប់​​ឱ្យ​ដឹងថា រូបគេ​​ពិត​ជា​​ជិះ​ម៉ូតូ​​​ចេញ​មក​​​ពី​ខាង​​​ខេត្ត​ស្វាយ​រៀង​​​មែន ឆ្ពោះ​​​មក​ក្រុង​​កំពង់​ចាម​​ ដើម្បី​​​ជួបប្អូន​ប្រុស​ ។ ​គ្រាន់​តែ​ឆ្លើយ​​បា​ន​ត្រឹម​នេះ​​​​​​​​គេ​ថា​​ ដូច​ជាវង្វេង​​ ហើយ​ក៏​ប្រះ​​ខ្លួន​​​ដេក​តែម្តង​​​នៅ កន្លែង​​សង្គ្រោះ​​​ខាង​លើ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]